ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀមលក្ខណៈខ្ពស់ ៖ ស្នងការនគរបាលខេត្តកំពង់ឆ្នាំងចុះពិនិត្យកម្លាំង ដើម្បីឆ្លើយតបបន្ទាន់គ្រោះថ្នាក់ធម្មជាតិជាយថាហេតុ

5 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ លោក​ឧត្តមសេនីយ៍ទោ តេ​ង ច័ន្ទ​ណាត អញ្ជើញ​ត្រួតពិនិត្យ​កម្លាំង​អន្តរាគមន៍ ដើម្បី​ត្រៀម​បម្រុង ការពារ​សន្តិសុខ និង​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ឆ្នាំង…

ខេត្តកំពង់ឆ្នាំង ៖ លោក​ឧត្តមសេនីយ៍ទោ តេ​ង ច័ន្ទ​ណាត អញ្ជើញ​ត្រួតពិនិត្យ​កម្លាំង​អន្តរាគមន៍ ដើម្បី​ត្រៀម​បម្រុង ការពារ​សន្តិសុខ និង​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ឆ្នាំង ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងមហាផ្ទៃ​បាន​ប្រកាស​នា​ថ្ងៃ​ទី​២១ ខែតុលា​នេះ ។

ជាក់ស្តែង នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៥ ដោយ​មានការ​ណែនាំ​ពី​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ លោក​ឧត្តមសេនីយ៍ទោ តេ​ង ច័ន្ទ​ណាត ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​អញ្ជើញ​ត្រួតពិនិត្យ​កម្លាំង​អន្តរាគមន៍ ដើម្បី​ត្រៀម​បម្រុង ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ និង​ជួយ​អន្តរាគមន៍​សង្គ្រោះ គ្រោះថ្នាក់​ធម្មជាតិ​ណាមួយ ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ។

សូម​រំលឹក​ថា ការ​ចុះ​ត្រួតពិនិត្យ​កម្លាំង​ដោយ​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ទោ តេ​ង ច័ន្ទ​ណាត មិន​ត្រឹមតែ​ជា​ការ​បំពេញភារកិច្ច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់ របស់​ថ្នាក់ដឹកនាំ ស្នងការដ្ឋាន​ក្នុង​ការ​លើកទឹកចិត្ត និង​ជំរុញ​ស្មារតី​យុទ្ធ​ជន​ឱ្យ​កាន់តែ​មានការ​ទទួលខុសត្រូវ​ខ្ពស់ ចំពោះ​សុខ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ ។

តាម​រយៈ​ការ​ត្រៀមលក្ខណៈ​នេះ ខេត្តកំពង់ឆ្នាំង​មាន​មូលដ្ឋាន​រឹង​មាំ​ក្នុង​ការ ការពារ​អាយុជីវិត និង​ទ្រព្យសម្បត្តិ របស់​ប្រជាជន​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ