តើអ្នកធ្លាប់កាត់ចិតផ្លែឪឡឹក ហើយបោះចោលផ្នែកពណ៌សដែលនៅជាប់នឹងសំបកដែរឬទេ? ប្រសិនបើអ៊ីចឹង អ្នកកំពុងបោះចោលសារធាតុចិញ្ចឹមដ៏អស្ចារ្យ!
មនុស្សភាគច្រើនគិតថាមានតែសាច់ពណ៌ក្រហមទេដែលមានប្រយោជន៍ ប៉ុន្តែការពិតគឺថា សាច់ពណ៌ស (Rind) ដែលនៅជាប់សំបកឪឡឹក គឺជាអាថ៌កំបាំងសុខភាព ដែលមិនគួរមើលរំលង។
តើសាច់ពណ៌សនៃសំបកឪឡឹកផ្តល់អត្ថប្រយោជន៍អ្វីខ្លះ?
ផ្នែកពណ៌សនេះគឺសម្បូរទៅដោយសារធាតុសំខាន់មួយឈ្មោះថា Citrulline។ សារធាតុ Citrulline នេះនឹងត្រូវបំប្លែងដោយរាងកាយទៅជា Arginine ដែលជាសារធាតុសំខាន់ផ្តល់អត្ថប្រយោជន៍ដល់សុខភាព៖
បេះដូង និងឈាមរត់ល្អ: Arginine ជួយសម្រួលដល់ចរាចរឈាម និងចិញ្ចឹមបេះដូង ឲ្យដំណើរការបានល្អ។
ប្រព័ន្ធការពាររាងកាយរឹងមាំ: វាជួយពង្រឹងប្រព័ន្ធការពាររាងកាយឲ្យប្រឆាំងនឹងជំងឺផ្សេងៗ។
បញ្ចុះសម្ពាធឈាម: ការទទួលទានវាអាចជួយដល់អ្នកមានបញ្ហាសម្ពាធឈាមខ្ពស់ ដោយជួយកាត់បន្ថយកម្រិតសម្ពាធឈាម។
កាត់បន្ថយការរលាក: វាមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកក្នុងរាងកាយ។
ការពារក្រួសក្នុងតម្រងនោម: វាត្រូវបានគេជឿថាអាចជួយការពារការកកើតនៃក្រួសក្នុងតម្រងនោម។
គ្រប់គ្រងទម្ងន់: ដោយសារតែសាច់ពណ៌សនេះមានជាតិសរសៃ (Fiber) ខ្ពស់ វាជួយឲ្យឆ្អែតបានយូរ គាំទ្រដល់ប្រព័ន្ធរំលាយអាហារ និងជួយក្នុងការគ្រប់គ្រងទម្ងន់ប្រកបដោយប្រសិទ្ធភាព។
វិធីប្រើប្រាស់សាច់ពណ៌សនៃសំបកឪឡឹក
កុំបារម្ភថាវានឹងពិបាកញ៉ាំ! សាច់ពណ៌សអាចត្រូវបានប្រើប្រាស់យ៉ាងងាយស្រួល និងឆ្ងាញ់៖
ទឹកក្រឡុក (Smoothie): យកសាច់ពណ៌សមកលាងឲ្យស្អាត រួចលាយក្រឡុកជាមួយសាច់ឪឡឹកពណ៌ក្រហម ឬផ្លែឈើផ្សេងទៀត។ វាផ្តល់នូវជាតិទឹក និងសារធាតុចិញ្ចឹមទ្វេដង។
ធ្វើម្ហូបផ្សេងៗ: អ្នកក៏អាចយកវាទៅធ្វើជាសាឡាដ ជ្រក់ (Pickles) ឬចម្អិនដូចជាបន្លែធម្មតា ដើម្បីបន្ថែមវាយនភាពនិងសារធាតុចិញ្ចឹមដល់មុខម្ហូបរបស់អ្នក។
ចាប់ពីពេលនេះតទៅ សូមកុំបោះចោលផ្នែកដ៏មានតម្លៃនេះទៀត។ ចាប់ផ្តើមបញ្ចូលសាច់ពណ៌សនៃសំបកឪឡឹកទៅក្នុងរបបអាហាររបស់អ្នក ដើម្បីទទួលបានអត្ថប្រយោជន៍សុខភាពដ៏អស្ចារ្យទាំងអស់នេះ!
(ប្រភព៖ បរទេស)
ចែករំលែកព័តមាននេះ