ការប្រើប្រាស់ ប្រអប់ប្លាស្ទិក វេចខ្ចប់អាហារក្តៅ ឬអាហាររៀបចំរួច គឺជាទម្លាប់ងាយស្រួលនិងពេញនិយមបំផុតនាពេលបច្ចុប្បន្ន។ ប៉ុន្តែ តើអ្នកដឹងទេថា ទម្លាប់នេះកំពុងបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពរបស់អ្នក?
នៅពេលដែលប្លាស្ទិកប៉ះនឹងកម្ដៅ ឬអាហារដែលមានជាតិខ្លាញ់ សារធាតុគីមីគ្រោះថ្នាក់មួយចំនួនដែលនៅក្នុងប្លាស្ទិកនឹងរលាយជ្រាបចូលទៅក្នុងអាហារ ដែលបង្កជាជំងឺផ្សេងៗ។
១. សារធាតុគីមីគ្រោះថ្នាក់ដែលចេញពីប្លាស្ទិក
ហានិភ័យចម្បងនៃការប្រើប្រាស់ប្រអប់ប្លាស្ទិក គឺការបញ្ចេញសារធាតុគីមីដូចជា៖
BPA (Bisphenol A): សារធាតុនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការផលិតប្លាស្ទិក polycarbonates និងជ័រ epoxy។
Phthalates: ត្រូវបានប្រើដើម្បីធ្វើឱ្យប្លាស្ទិកទន់ និងអាចបត់បែនបាន។
សារធាតុគីមីទាំងនេះមានលក្ខណៈស្រដៀងនឹងអ័រម៉ូនអេស្ត្រូសែន (Estrogen) របស់មនុស្ស ដែលធ្វើឲ្យវាអាច បង្កអន្តរាយដល់ប្រព័ន្ធអ័រម៉ូន (Endocrine System) ក្នុងរាងកាយ។
២. ជំងឺដែលបង្កឡើងដោយការប៉ះពាល់សារធាតុគីមីប្លាស្ទិក
ការប៉ះពាល់ជាប្រចាំទៅនឹងសារធាតុ BPA និង Phthalates អាចរួមចំណែកដល់ការកើតជំងឺធ្ងន់ធ្ងរជាច្រើន៖

៣. វិធានការការពារខ្លួន និងគ្រួសារ
ដើម្បីកាត់បន្ថយហានិភ័យទាំងនេះ សូមអនុវត្តតាមគន្លឹះងាយៗខាងក្រោម៖
ជៀសវាងការដាក់កម្តៅ: កុំ យកប្រអប់ប្លាស្ទិកទៅកម្តៅក្នុងមីក្រូវ៉េវ (Microwave) ទោះបីជាប្រអប់នោះមានស្លាកសញ្ញា “Microwave Safe” ក៏ដោយ។ ត្រូវផ្ទេរអាហារទៅក្នុងចានកែវ ឬសេរ៉ាមិចសិន។
កុំដាក់អាហារក្តៅខ្លាំង: ជៀសវាងវេចខ្ចប់អាហារដែល ក្តៅខ្លាំង ពេក (ដូចជាស៊ុប ឬបបរទើបនឹងដួស) ទៅក្នុងប្រអប់ប្លាស្ទិក។ រង់ចាំឲ្យត្រជាក់បន្តិចសិន។
ប្រើសម្ភារៈជំនួស: គួរប្រើប្រអប់ដែលធ្វើពី កែវ (Glass) ដែកអ៊ីណុក (Stainless Steel) ឬសម្ភារៈផ្សេងទៀតដែលមិនមានសារធាតុ BPA នៅពេលរក្សាទុកអាហារ។
ពិនិត្យស្លាកសញ្ញា: ជ្រើសរើសប្លាស្ទិកដែលមានស្លាកសញ្ញា “BPA-Free” (គ្មានសារធាតុ BPA) នៅពេលចាំបាច់។
ការប្លាស់ប្តូរទម្លាប់វេចខ្ចប់អាហារ គឺជាការវិនិយោគរយៈពេលវែងដ៏សំខាន់សម្រាប់សុខភាពរបស់អ្នក និងក្រុមគ្រួសារ។ សូមចាប់ផ្តើមប្រុងប្រយ័ត្នចាប់ពីពេលនេះតទៅ!
(ប្រភព៖ បរទេស)
ចែករំលែកព័តមាននេះ