ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ សន្យា​ដោះស្រាយ​តម្រូវការ​ចាំបាច់​ជា​ច្រើន​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខណ្ឌទួលគោក

36 វិនាទី មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សន្យា​ដោះស្រាយ តម្រូវការ​ចាំបាច់​ជា​ច្រើន​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខណ្ឌទួលគោក ដើម្បី​ជួយ​សម្រួលការ​លំបាក​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ។ ក្នុង​ពិធី​បើក​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សន្យា​ដោះស្រាយ តម្រូវការ​ចាំបាច់​ជា​ច្រើន​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខណ្ឌទួលគោក ដើម្បី​ជួយ​សម្រួលការ​លំបាក​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ។

ក្នុង​ពិធី​បើក​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៤ នៅ​ខណ្ឌទួលគោក នា​ពី​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៥ នៅ​មជ្ឈមណ្ឌល​កិច្ច​សហប្រតិបត្តិការ កម្ពុជា​កូរ៉េ​នេះ លោក ឯក ឃុន​ដឿ​ន អភិបាលរង រាជធានី​ភ្នំពេញ បាន​ថ្លែង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បង្ហាញ​ផែនការ​ព​ន្លឿ​ន​ការ​ដោះស្រាយ​តម្រូវការ​ចាំបាច់​នានា របស់​ប្រជាពលរដ្ឋ ។

ជាមួយ​គ្នា​នេះ លោក​អភិបាលរង បាន​ចាត់​ទុក​ការ​ដោះស្រាយ​រាល់​សំណើ និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ដែល​បាន​លើក​ឡើង​នៅ​ពេល​នេះ គឺជា​យន្តការ​ដ៏​ល្អ​របស់​អាជ្ញាធរ ដែល​បានដឹង​ពី​សុខទុក្ខ របស់​ប្រជាពលរដ្ឋ ដែល​កើត​មាន​ឡើង​នៅ​តាម​មូលដ្ឋាន ។

លោក ឯក ឃុន ដឿ​ន បាន​បញ្ជាក់​ថា វេទិកាសាធារណៈ​នេះ នឹង​បន្ត​រៀបចំ​នៅ​តាម​បណ្តា​ខណ្ឌ​នានា​ទៀត ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ផ្តល់​ឱកាស​ដល់​ប្រជាពលរដ្ឋ បាន​ប្រាស្រ័យ​ទាក់ទង​គ្នា​ទៅ​វិញ​ទៅ​មក ជាមួយ​រដ្ឋបាល​រាជធានី ខណ្ឌ សង្កាត់ ប្រជាពលរដ្ឋ សង្គម​ស៊ី​វិល និង​វិស័យ​ឯកជន ដើម្បី​ផ្លាស់​ប្តូរ​បទ ពិសោធន៍ និង​ផ្តល់​ប្រឹក្សា​អាទិភាព នៃ​ការ​អភិវឌ្ឍ​រាជធានី​ភ្នំពេញ ប្រកបដោយ​ចីរភាព តម្លាភាព និង​ប្រសិទ្ធភាព ។

ក្នុង​ឱកាស​បើក​វេទិកា​នេះ លោក ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ លើក​ឡើងជា​សំណូមពរ សំណួរ​សំណើ​ដល់​អាជ្ញាធរ ដើម្បី​រដ្ឋបាល​រាជធានី​ភ្នំពេញ ធ្វើការ​ដោះស្រាយ​ជូន ។

ប្រធាន​ក្រុមប្រឹក្សា បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​នឹង​ព​ន្លឿ​ន​ការ​ដោះស្រាយ​បញ្ហា​ទាំង​អស់នេះ នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សំណើ និង​សំណូមពរ ដែល​ជា​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​វេទិកាសាធារណៈ​នេះ​។ លោក​បាន​បន្ត​ថា ចំពោះ​បញ្ហា​ណា​ដែល​ធំ​ៗ​ពាក់ព័ន្ធ ជាមួយនឹង​ថ្នាក់​ជាតិ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បន្ត​ពិភាក្សា​ជាមួយ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ព​ន្លឿ​ន ការ​ដោះស្រាយ​ជួយ​ប្រជាពលរដ្ឋ ឱ្យ​បាន​ទាន់​ពេលវេលា ដែល​ឈាន​ទៅ​កាត់​បន្ថយ​ការ​លំបាក​របស់​ប្រជាពលរដ្ឋ ។

នៅ​ក្នុង​រាជធានី​ភ្នំពេញ មាន​បញ្ហា​ធំ​ៗ​ចំនួន​៣ គឺ​បញ្ហា​ស្ទះចរាចរណ៍ លូ និង​បញ្ហា​សំរាម ដែល​បញ្ហា​ទាំងនេះ អាជ្ញាធរ​ជំរុញ​ការ​ព​ន្លឿ​ន​ដោះស្រាយ​ជា​អាទិភាព​មុនគេ ដើម្បី​ធានា​ឱ្យ​ទីក្រុង​មាន​សណ្តាប់ធ្នាប់ និង​សោភណភាព បម្រើ​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​។ ប្រជាពលរដ្ឋ​នៅ​ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ចំនួន​២​រូប បាន​សំណូមពរ​ដល់​អង្គ​វេទិកា​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​គម្រប​លូ​បាក់​នៅ​ផ្លូវ​១៣២ និង​សុំ​បើកផ្លូវ​៣២៤ នៅ​សង្កាត់​បឹង​សាឡា​ង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ