ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នោម​ញឹក នោម​តក់​ៗ និង​កម្លាំង​ទឹកនោម​ខ្សោយ ៖ សញ្ញា​ស្ទះ និង​រំខាន​នៃ​ក្រពេញ​ប្រូ​ស្តា​ត​រីក​ធំ

3 ម៉ោង មុន

ក្រពេញ​ប្រូ​ស្តា​ត​ជា​ក្រពេញ​មួយ ដែល​មាន​តែ​លើ​សរីរាង្គ​មនុស្ស​ប្រុស វា​មាន​រាង​ដូច​ផ្លែ​កៅឡាក់ មាន​ទំហំ​ប្រមាណ​ជា ៣​សង់​ទី​ម៉ែ​ត និង​ទម្ងន់​ធម្មតា​ពី ១៥ ទៅ ២៥​ក្រាម ចំពោះ​មនុស្ស​ប្រុស​ពេញវ័យ…

ក្រពេញ​ប្រូ​ស្តា​ត​ជា​ក្រពេញ​មួយ ដែល​មាន​តែ​លើ​សរីរាង្គ​មនុស្ស​ប្រុស វា​មាន​រាង​ដូច​ផ្លែ​កៅឡាក់ មាន​ទំហំ​ប្រមាណ​ជា ៣​សង់​ទី​ម៉ែ​ត និង​ទម្ងន់​ធម្មតា​ពី ១៥ ទៅ ២៥​ក្រាម ចំពោះ​មនុស្ស​ប្រុស​ពេញវ័យ ហើយ​វា​ស្ថិត​នៅ​ខាងក្រោម​ប្លោក​នោម និង​ជុំវិញ​ផ្លូវ​បំពង់​នោម​ខាងក្រៅ​របស់​បុរស​។

ក្រពេញ​ប្រូ​ស្តា​ត​រីក​ធំ កើតឡើង​ភាគច្រើន​ចាប់ពី​អាយុ​៥០​ឆ្នាំ​ឡើង​ទៅ តាម​ការ​សិក្សា​នៅ​ប្រទេស​អឺរ៉ុប​បាន​ណែនាំ​ឲ្យ​មនុស្ស​ប្រុស​ដែល​មាន​អាយុ​ចាប់ពី​៥០​ឆ្នាំ ត្រូវ​ទៅ​ពិនិត្យ​ឈាម និង​ជួប​គ្រូពេទ្យ​ជំនាញ​ខាង​តម្រងនោម និង​ក្រពេញ​ប្រូ​ស្តា​ត ដើម្បី​ពិគ្រោះ និង​ធ្វើការ​វិភាគ​រោគវិនិច្ឆ័យ ថា​គាត់​មាន​ជំងឺ​ក្រពេញ​ប្រូ​ស្តា​ត​រីក​ធំ រឺទេ​។

ការ​សិក្សា​បញ្ជាក់​ថា មូលហេតុ​កើតឡើង​ដោយសារ​ភាព​មិន​ស្មើរ​គ្នា​រវាង​អរ​ម៉ូ​ន Androgéne និង Oestrogéne នៅ​ក្នុង​ក្រពេញ​ប្រូ​ស្តា​ត​។

ក​) រោគ​សញ្ញា​មាន​២​ក្រុម​ធំ​ៗ៖

១. រោគ​សញ្ញា​ស្ទះ

– នោម​តក់​ៗ

– នោម​ដាច់ នោម​ដាច់

– ពិបាក​នោម​ពេល​ប្រឹង​នោម​ដំបូង

– កំលាំង​ទឹកនោម​ចេញ​ខ្យោ​យ (​ទឹកនោម​ធ្លាក់​ជិត​ជើង​)

២. រោគ​សញ្ញា​រំខាន

– មាន​ទឹកនោម​ហៀ​ចេញ​សើម​ៗ​រហូត

– នោម​ញឹក​ទាំង​ពេល​ថ្ងៃ និង​ពេល​យប់ (​រំខាន​ដល់​ដំណេក​)

ខ​) ផលវិបាក​៖

– នោម​ឈាម

– នោម​លែង​ចេញ

– ខ្សោយតម្រងនោម

– រលាក​ផ្លូវ​បង្ហូរ​នោម និង​ក្រពេញ​ប្រូ​ស្តា​ត

សូម​បង​ៗ​បុរស​ដែល​មាន​អាយុ​ចាប់ពី​៥០​ឆ្នាំ​ឡើង​ទៅ សូម​មក​ពិគ្រោះ​ជាមួយ​ក្រុម​គ្រូពេទ្យ​ឯកទេស ដើម្បី​ពិគ្រោះ ស្វែងរក និង​វិភាគ​រោគវិនិច្ឆ័យ​ជំងឺ​នេះ ហើយ​ធ្វើការ​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធិ​ភាព ជៀសវាង​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ