ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​ណេ​ស៊ី​យក​បាន​មក​វិញនូវ​​ទឹកប្រាក់​ជាង ១០០​លាន​ដុល្លារ​ពី​ករណី​កិបកេង​លុយ​រដ្ឋ

1 នាទី មុន

ទីក្រុង​ហ្សា​ការ​តា ៖ អំឡុង​ឆ្នាំ​ដំបូង​នៃ​ការ​ដឹកនាំ​របស់​ប្រធានាធិបតី ប្រា​បូ​វូ ស៊ូ​ប៊ៀ​ន​តូ (Prabowo Subianto) ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​យក​បាន​មក​វិញ​ដោយ​ជោគជ័យ នូវ​ទឹកប្រាក់​ចំនួន ១,៧​ទ្រី​លាន​រូពី…

ទីក្រុង​ហ្សា​ការ​តា ៖ អំឡុង​ឆ្នាំ​ដំបូង​នៃ​ការ​ដឹកនាំ​របស់​ប្រធានាធិបតី ប្រា​បូ​វូ ស៊ូ​ប៊ៀ​ន​តូ (Prabowo Subianto) ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​យក​បាន​មក​វិញ​ដោយ​ជោគជ័យ នូវ​ទឹកប្រាក់​ចំនួន ១,៧​ទ្រី​លាន​រូពី ឬ ១០២,៥​លាន​ដុល្លារ​អា​មេ​រិ​ក​ពី​ករណី​កិបកេង​ថវិការដ្ឋ​ពី សំណាក់​បណ្តាជន​សង្ស័យ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន Vietnam Plus ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៥​។

យោង​តាម​របាយការណ៍​ស្រាវជ្រាវ​ឆ្នាំ​ទី​១ នៃ​រដ្ឋបាល​លោក ប្រា​បូ​វូ ស៊ូ​ប៊ៀ​ន​តូ ដោយ​ទីភ្នាក់ងារ​ស្រាវជ្រាវ និង​បោះពុម្ពផ្សាយ NEXT Indonesia កាលពី​នៅ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២៥ បានឱ្យ​ដឹង​ថា ទឹកប្រាក់​សរុប​ទទួល​បាន​ពី​ការ​រឹបអូស​យក​ពី​មូលនិធិ​ដែល​ត្រូវ​បាន​កេងប្រវ័ញ្ច ក៏​ដូច​ជា​ការ​ដេញថ្លៃ​វត្ថុ​ដែល​ត្រូវ​បាន​រឹបអូស និង​ការ​ស្ដារ​ឡើង​វិញ​នូវ​តំបន់​ព្រៃឈើ​។ NEXT Indonesia បាន​អះអាង​ថា ក្នុង​រយៈពេល​ដូច​គ្នា​នេះ អំពើ​ពុក​រលួយ​ចំនួន ៤៣ ករណី ត្រូវ​បាន​ស៊ើបអង្កេត​ដោយ​គណកម្មាធិកា​រលុប​បំបាត់​អំពើ​ពុក​រលួយ (KPK) និង​ការិយាល័យ​អគ្គមេធាវី ដោយ​បាន​ជួយ​ការពារ​ការ​បាត់បង់​ថវិការដ្ឋ​រហូត​ដល់ ១៩,៣​ពាន់​លាន​ដុល្លារ​។

ទីភ្នាក់ងារ​នេះ​បាន​រាយការណ៍​ថា អំពើ​ពុក​រលួយ​ក្នុង​ការ​គ្រប់គ្រង​ប្រេង​ឆៅ​នៅ​ក្រុមហ៊ុន​រដ្ឋ Pertamina អំឡុង​ពេល ២០១៨-២០២៣ គឺជា​ករណី​ពុក​រលួយ​ដ៏​ធំ​បំផុត ដែល​ត្រូវ​បាន​ស៊ើបអង្កេត​ដោយ​រដ្ឋាភិបាល ព្រោះ​វា​បណ្តាល​ឱ្យ​មានការ​ខាតបង់​ដែល​អាច​កើត​មាន​ប្រមាណ ១៧,១​ពាន់​លាន​ដុល្លារ​។

លោក​ប្រធានាធិបតី ប្រា​បូ​វូ ស៊ូ​ប៊ៀ​ន​តូ បាន​ប្រាប់​ប្រធាន និង​ជា​និពន្ធ​នាយក​ក្រុមហ៊ុន Forbes Media លោក Steve Forbes ថា ការ​គិត​របស់​លោក អំពើ​ពុក​រលួយ​គឺជា​ជំងឺ​មួយ ដែល​នឹង​ឈាន​ដល់​ដំណាក់កាល​ទី​៤ ដូច​ជា ជំងឺមហារីក​ដែរ​។ លោក​បាន​បន្ត​ថា តាម​ការ​អាន និង​សិក្សា​ប្រវត្តិសាស្ត្រ​របស់​លោក អំពើ​ពុក​រលួយ​នឹង​បំផ្លាញ​ប្រទេស​ជាតិ ប្រជាជាតិ និង​របប​ដឹកនាំ​។

លោក​ប្ដេជ្ញា​ថា​នឹង​ព្យាយាម​កាត់​បន្ថយ​អំពើ​ពុក​រលួយ​ក្នុង​ប្រទេស​របស់​លោក ហើយ​ពេល​ខ្លះ មធ្យោបាយ​តែ​មួយ​គត់ គឺ​ត្រូវធ្វើ​សកម្មភាព​ជា​ឧទាហរណ៍គំរូ​មួយ​៕ ប្រភព ៖ Vietnam Plus

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ