ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន១​គ្រឿង​ជ្រុល​ច​ង្កូ​ច​បុ.ក​រះ​​ផ្ទះគេ​ជា​បន្តបន្ទាប់ ​ផ្អើលសង្កាត់កាកាបទី១

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្តកាមរី ស្វិត​មួយ​គ្រឿង​ដែល​គេ​អៈ​អាង​ថា បើកបរ​ដោយ​មន្ត្រី​នគរបាល​ម្នាក់​បាន​រេ​ចង្កូត​បុក​ចូល​ផ្ទះ​ជា​បន្តបន្ទាប់​ចំនួន​៣​ល្វែង ​បណ្ដា​ឲ្យ​សំ​យ៉ាប ,​ទ្វារផ្ទះ ,​ស្លាក​ប៉ាណូ ,​ផើងផ្ការ ព្រមទាំង​ម៉ូតូ​ចំនួន…

រាជធានី​ភ្នំពេញ ៖ រថយន្តកាមរី ស្វិត​មួយ​គ្រឿង​ដែល​គេ​អៈ​អាង​ថា បើកបរ​ដោយ​មន្ត្រី​នគរបាល​ម្នាក់​បាន​រេ​ចង្កូត​បុក​ចូល​ផ្ទះ​ជា​បន្តបន្ទាប់​ចំនួន​៣​ល្វែង ​បណ្ដា​ឲ្យ​សំ​យ៉ាប ,​ទ្វារផ្ទះ ,​ស្លាក​ប៉ាណូ ,​ផើងផ្ការ ព្រមទាំង​ម៉ូតូ​ចំនួន ៤​គ្រឿង​បាន​រង​ការ​ខូចខាត​ ។ ​ទោះបីជា​យ៉ាងណា ​ករណី​នេះ​ពុំ​បណ្ដា​ឲ្យ​មនុស្ស​រង​របួស​ឡើយ​។

ហេតុការណ៍​​ខាងលើ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១២​ថ្ងៃត្រង់​ទី​២១​ខែតុលា​ឆ្នាំ​២០២៥ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ ៦៨K​ភូមិ​ចំការ​ឥ​ឡឹ​ក​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

រថយន្ត​ដែល​បង្ក​គ្រោះថ្នាក់​ម៉ាកតូយ៉ូតា កាមរី ស្វិត ​ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ​ភ្នំពេញ​២A.២០៣២
ដែល​គេ​អះអាង​ថា​បើកបរ​ដោយ​មន្ត្រី​នគរបាល​ម្នាក់​ពុំ​ស្គាល់​អត្តសញ្ញាណ​ឡើយ​។

តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​តូច​តា camry ខាងលើ​បើកបរ​ក្នុង​ល្បឿន​លឿន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពិស​កើត​ទៅ​លិច​។​នៅ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​រេ​ចង្កូត​ទៅ​ស្ដាំ​ដៃ​បុក​រៈ​ចូល​ផ្ទះ​លក់​អីវ៉ាន់​ចាប់ហួយ​,​ផ្ទះ​លក់​បាយ​និង​លក់​ម៉ូតូ​,​ព្រមទាំង​ផ្ទះ​ពេទ្យធ្មេញ​ហើយ​ជាប់​និង​បង្គោល​ស្លាក​យីហោ​ទៅ​មុខ​លែង​រួច​។

ក្នុង​ហេតុការណ៍​នេះ​បណ្ដា​ឲ្យ​ម៉ូតូ​ដែល​ឈប់​ចត​នៅ​តាម​ចិ​ញ្ចាំ​ផ្លូវ​ចំនួន ៤​គ្រឿង សំ​យ៉ាប​និង​ទ្វារផ្ទះ​ផើងផ្កា និង​ស្លាក​ប៉ាណូ​បាន​រង​ការ​ខូចខាត​។​បន្ទាប់​ពី​កើត​មាន​គ្រោះថ្នាក់​អ្នកបើកបរ​រថយន្ត​បង្ក​ក៏​បាន​សម្របសម្រួល​សងការ​ខូច​ខា​ម៉ូតូ​និង​ផ្ទះ​ជន​រង​គ្រោះ​។​ទោះបីជា​យ៉ាងណា​គេ​ពុំ​ទាន់​ដឹង​ថា អស់​ប៉ុន្មាន​ឡើយ​កំពុង​តែ​ធ្វើការ​ចរចារ​គ្នា​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ