ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីស្រាអែល និងហាម៉ាស់នៅតែចោទប្រកាន់គ្នាទៅវិញទៅមក ខណៈលោកត្រាំថា បទឈប់បា.ញ់នៅតែមានជាធរ​មាន

1 នាទី មុន

​សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ អ៊ីស្រាអែល និង​ហា​ម៉ាស់ បាន​ចោទ​ប្រកាន់គ្នាទៅវិញទៅមកថា​​ រំលោភបំ​ពានបទ​ឈប់​បាញ់គ្នា តែ​​ប្រធានា​ធិបតីអា​មេរិកលោក​ដូណាល់ត្រាំ បាន​​និយាយសម្រាល​​ពី​​ផល​ប៉ះពាល់​នៃ​​ការ​​​រំលោភបំពាន​នោះ ដល់​​​​ការ​​ខិតខំ​ប្រឹង​ប្រែងស្វែង​​រក​សន្តិភាព​ដ៏​ស្ថិត​ស្ថេរមួយនៅ​ជ្រោយ​ហ្គា​ហ្សា។ ​លោកត្រាំអះ​អាង​នា​​ថ្ងៃ​ទី១៩…

​សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ អ៊ីស្រាអែល និង​ហា​ម៉ាស់ បាន​ចោទ​ប្រកាន់គ្នាទៅវិញទៅមកថា​​ រំលោភបំ​ពានបទ​ឈប់​បាញ់គ្នា តែ​​ប្រធានា​ធិបតីអា​មេរិកលោក​ដូណាល់ត្រាំ បាន​​និយាយសម្រាល​​ពី​​ផល​ប៉ះពាល់​នៃ​​ការ​​​រំលោភបំពាន​នោះ ដល់​​​​ការ​​ខិតខំ​ប្រឹង​ប្រែងស្វែង​​រក​សន្តិភាព​ដ៏​ស្ថិត​ស្ថេរមួយនៅ​ជ្រោយ​ហ្គា​ហ្សា។

​លោកត្រាំអះ​អាង​នា​​ថ្ងៃ​ទី១៩ ​តុលា ថា ​បទ​ឈប់បាញ់គ្នា រវាងអ៊ីស្រាអែល ​និង​ហា​ម៉ាស់នៅតែ​មាន​ជា​​ធរមាន ​បន្ទាប់ពី​កង​ទ័ពអ៊ីស្រាអែល​ វាយ​ប្រហារ​ច្រើន​សិប​លើក​លើ​ជ្រោយ​ហ្គា​ហ្សា​ក្ដី។ ​នោះ​ប្រហែល​មកពី​​​មាន​ការ​​រំលោភ​​បំ​ពាន​របស់ក្រុម​ហា​ម៉ាស់​។ ​លោកក៏​លើក​ឡើង​ផង​ដែរ​ថា​ មេដឹកនាំ​​​ហា​ម៉ាស់មិន​បាន​ចូលរួមក្នុង​ការ​​​រំលោភបំ​ពាន​បទ​​ឈប់​បាញ់គ្នា ​តែ​​​​ប្រហែល​ជា​​​​​អំពើ​​របស់​ពួក​​ឧទ្ទាម​មួយ​ចំនួន​ក្នុង​​ផ្ទៃ​របស់​ហា​ម៉ាស់​។ ​លោក​បន្ត​ថា​ ទោះបី​យ៉ា​ណា​​សភាព​ការណ៍​នឹ​​​ង​អាច​គ្រប់​គ្រងបានដោយ​ម៉ឺង​ម៉ាត់​បំផុត ​​និងល្អ​ប្រសើរ។

​អ៊ីស្រាអែលប្រកាស​បញ្ឈ​​ប់​ការ​វាយ​ប្រហារ​របស់​ខ្លួន​កាលពី​យប់​​ថ្ងៃ​ទី​១៩​តុលា ដោយបន្ត​​អនុវត្ត​បទ​​ឈប់បាញ់គ្នា បន្ទាប់​ពី​ការ​វាយប្រហារ​​ដ៏​បង្ហូរឈាម​​របស់​ខ្លួន លើពួកហា​ម៉ាស់​ដែល​អ៊ីស្រាអែល​ចោទ​ថា​ វាយ​ប្រហារ​​កង​ទ័ពខ្លួន​។ 

នេះ​ជា​ការរំ​​លោភ​បំ​ពាន​​​ធ្ងន់ធ្ងរ​​បំ​ផុត  ​​​ចាប់​​តាំងពី​បទ​​ឈប់​បាញ់គ្នា​ដែល​​មាន​ជា​​ធរមាន​ពី​ថ្ងៃ​ទី១០​តុលា​មក​។  ផ្នែកការ​ពារ​ស៊ីវិល​​​​របស់​ហា​ម៉ាស់​​​លើក​ឡើង​ថា ​ការ​វាយ​ប្រហារ​តាមអា​កាស​ទាំង​នេះ របស់​អីុស្រា​​​អែល​លើ​ដែន​ដី​ប៉ា​ឡេ​ស្ទីន បណ្ដាល​​ឲ្យ​មនុស្ស​​យ៉ាងតិច៤៥​​នាក់​ស្លាប់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ