ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដកម្មកណ្ដាលក្រុងសេអ៊ូល៖ ស្ពានអាកាសរថ​ភ្លើងអាយុកាល៦០ឆ្នាំបា.ក់សង្កត់កម្មករ​

2 ម៉ោង មុន

កូរ៉េ​ខាងត្បូង ៖ ស្ពាន​អាកាស​សម្រាប់​រថភ្លើង​មួយ​បាន​បាក់​ កាលពី​ថ្ងៃ​ទី​២៦ ​ឧសភា​ នៅ​ក្រុង​សេ​អ៊ូ​ល បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់​ និង​នាំ​ឲ្យ​មានការ​ស្ទះចរាចរណ៍​យ៉ាង​ខ្លាំង​នៅ​ជិត​ស្ថានីយ​រថភ្លើង​កណ្ដាល​។

គ្រោះថ្នាក់​នោះ​ កើត​មាននៅ​ស្រុក​SEODAEMUN ក្រុង​សេ​អ៊ូ​ល ​ពេល​មានការ​ត្រួតពិនិត្យ​សន្តិសុខ ក្រោយ​ពី​កម្ម​ករ​រក​ឃើញ​ស្នាម​ប្រេះ​គ្រឺះ​ ហើយ​ផ្អាក​ការងារ​។ ពួក​អ្នក​ជួយ​សង្គ្រោះ​បញ្ជាក់​ថា បណ្ដា​បំណែក​ និង​ផ្ទាំង​បេតុង​បាន​​បាក់​ភ្លាម​ៗ​លើ​បណ្ដា​កម្មករ​ដែល​កំពុងធ្វើការ​នៅ​ខាងក្រោម​។ បណ្ដា​រូបភាព​ផ្សាយ​តាម​បណ្ដាញ​សង្គម​គេ​ឃើញ​ដែកថែប​ធ្លាក់​លើ​បណ្ដា​រថយន្ត​នាំ​ឲ្យ​ខូចខាត​។ ចំណែក​ប៉ូលិស​បាន​បិទ​បណ្ដា​វិ​ថី​នៅ​ជុំវិញ​កន្លែង​កើត​មាន​គ្រោះថ្នាក់​នេះ​ ។

បណ្ដា​អ្នក​ទទួលខុសត្រូវ​ក្រុង​សេ​អ៊ូ​ល​បញ្ជាក់​ថា ការ​ត្រួតពិនិត្យ​ចាប់ផ្ដើម​នា​វេលា​ម៉ោង​១៤​ម៉ោង​ក្នុងស្រុក​មុន​មានការ​បាក់​បន្តិច​។ ស្ពាន​អាកាស​នោះ​ កសាង​តាំងពី​ឆ្នាំ​១៩៦៦​ មក កំពុងធ្វើការ​បំផ្លាញ​ចោល​ចាប់ពី​ខែសីហា​ ឆ្នាំ​២០២៥​ មក ​ដោយសារ​ការ​បារម្ភ​ទាក់ទិន​នឹង​សន្តិសុខ និង​គ្រឹះ​របស់​វា​ដែល​ចាស់​ខ្លាំង​ទៅ​ហើយ និង​ក្នុង​បំណង​ធ្វើ​ទំនើប​កម្ម​ផ្លូវដែក​ក្នុង​កណ្ដាល​ក្រុង​ ។

បំណែក​បាន​ខ្ទាត​រហូត​ដល់​ផ្លូវដែក​មួយ​ដែល​នៅ​ក្បែរ​នាំ​ឲ្យ​មានការ​ផ្អាក​មួយ​ផ្នែក​នៃ​សេវាកម្ម​ផ្លូវដែក​មក​កាន់​ស្ថានីយ​រថភ្លើង​កណ្ដាល​ក្រុង​សេ​អ៊ូ​ល​។ អាជ្ញាធរ​បាន​បើក​ការ​ស៊ើប​អង្កេត​មួយ​រក​មូលហេតុ​នៃ​ការ​បាក់​នោះ​ ៕