ខេត្តបាត់ដំបង ៖ គ្រា.ប់សំណល់សង្គ្រាមមិនទាន់ផ្ទុះ បានបន្តយាយីអាយុជីវិតប្រជាពលរដ្ឋជាថ្មីម្តងទៀត ដោយក្នុងខែឧសភានេះ មានករណីផ្ទុះឡើងរហូតដល់ទៅ ៣-៤ករណីហើយ ។

ជាក់ស្តែងលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានប្រកាសថា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ ដោយសំណល់សង្គ្រាមគ្រា.ប់ ៦០មីលីម៉ែត្រ មិនទាន់ផ្ទុះ ដោយសារការដុតសម្អាតដីដាំដំណាំបានបង្កផ្ទុះ បណ្តាលឱ្យយុវជនម្នាក់រងរបួសធ្ងន់ ។ នៅក្នុងខែឧសភា មានករណីគ្រោះថ្នាក់ដោយសារគ្រា.ប់សំណល់សង្គ្រាម៣-៤ករណីហើយ ដែលបណ្តាលមកពីការលើកដាក់ ឬវា.យដុំដុតគ្រា.ប់មិនទាន់ផ្ទុះ ។

លោក ហេង រតនា បានបន្តថា ខ្ញុំសូមចូលរួមសោកស្តាយ និងមរណទុក្ខជាមួយជនរងគ្រោះ និងក្រុមគ្រួសារ ព្រមទាំងសូមអំពាវនាវប្រជាពលរដ្ឋទាំងអស់ ចូលរួមប្រុងប្រយ័ត្ន និងកុំប៉ះពាល់ វាយដុំដុតគ្រា.ប់មិនទាន់ផ្ទុះ និងត្រូវរាយការណ៍មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ឬអាជ្ញាធរមូលដ្ឋានភូមិ/ឃុំ និងជាពិសេសមកអង្គភាពCMAC ដើម្បីសុខសុវត្ថិភាពខ្លួនឯងនិងអ្នកជុំវិញខ្លួន ៕




ចែករំលែកព័តមាននេះ