ចុះរដ្ឋបាលនៅតំបន់ស្មុគស្មាញសង្កាត់បឹងសាឡាង ឃាត់ខ្លួនជនសង្ស័យ ៩នាក់ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀ.ន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ជនសង្ស័យប្រើប្រាស់គ្រឿងញៀនចំនួន៩នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោកសហការជាមួយនគរបាលប៉ុស្តិ៍បឹងសាឡាង ឃាត់ខ្លួននៅក្នុងការចុះ រដ្ឋបាលនៅតំបន់ស្មុគស្មាញដើម្បីឃុំសង្កាត់ មានសុវត្ថិភាព។
តាមនគរបាលខណ្ឌទួលគោកបានឲ្យដឹងថា ដោយអនុវត្ដន៍តាមគោលនយោបាយឃុំ-សង្កាត់មានសុវត្ថិភាព និងតាមបទបញ្ជារបស់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថៃ្ងទី២៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១០និង៣០នាទីព្រឹក លោកវសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងចុះធ្វើរដ្ឋបាលនៅចំណុចផ្លូវលេខ៣៣៦ ក្រុមទី២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជាលទ្ធផល៖ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់(ស្រី០១នាក់) ពីបទ ៖ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។បច្ចុប្បន្ន ៖ ជនសង្ស័យ០៩នាក់ ខាងលើកំពុង ឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធើ្វការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕




ចែករំលែកព័តមាននេះ