សង្គ្រាមអ៉ីរ៉ង់ ៖ អ៉ីរ៉ង់អះអាងថា បានបាញ់ទម្លាក់ដ្រូនធុន MQ-9 REAPER អាមេរិក១គ្រឿងទៀត កាលពីថ្ងៃទី២៦ឧសភាដែលដ្រូនធុននេះ១គ្រឿង មានតម្លៃដល់ ទៅ៣០លានដុល្លារ ។ ការបាញ់ធ្លាក់ដ្រូនធុននេះ១គ្រឿងទៀត នាំឲ្យអាមេរិកបាត់បង់ដ្រូនវាយប្រហារទំនើបនេះអស់ជាង២០គ្រឿង ហើយតាំងពីចាប់ផ្ដើមប្រតិបត្តិការ EPIC FURYប្រឆាំងអ៉ីរ៉ង់មក ។

កងឆ្មាំបដិវត្តន៍អ៉ីរ៉ង់អះអាង នាថ្ងៃទី២៦ ឧសភាថា កងឯកភាពការពារអាកាសរបស់ខ្លួនបានចាប់ឃើញ និងបាញ់ទម្លាក់ដ្រូន MQ-9 REAPER មួយគ្រឿងទៀត។ កងការពារអាកាសអ៉ីរ៉ង់ក៏វាយប្រហារលើដ្រូន RQ-4មួយគ្រឿងនិងយន្តហោះប្រដេញបំបាំងកាយF-35មួយគ្រឿងផងដែរ តែមិនបញ្ជាក់ពីកាលបរិច្ឆេទឡើយ។

មុនការការវាយប្រហារនេះ អ៉ីរ៉ង់បានបំផ្លាញតាំងពីចាប់ផ្ដើមសង្គ្រាមមក ដ្រូនMQ-9 REAPER ២៤គ្រឿងដែលដ្រូនថៃ្លធុននេះនិយមប្រើដោយកងទ័ពអាមេរិក ។ ជាមួយតម្លៃក្នុង១គ្រឿង ដល់៣០លានដុល្លារ ការបាត់បង់ដ្រូនទាំងនេះ តំណាងឲ្យការខាតបង់ប្រាក់ប្រមាណជា៧២០លានដុល្លារ និងប្រមាណជា២០% នៃដ្រូនធុននេះដែលមានក្នុងស្តុកមុនសង្គ្រាម។ ដ្រូនMQ-9 REAPERងត្រូវបានប្រើប្រាស់ញឹកញាប់ចាប់តាំងពី២០ឆ្នាំមកហើយ។

យន្តហោះគ្មានមនុស្សបើកនោះប្រើសម្រាប់សង្កេតការណ៍ ត្រួតពិនិត្យនិងក៏អាចវាយប្រហារចំៗគោលដៅបំផុតផងដែរ ៕

ចែករំលែកព័តមាននេះ