ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ផ្អាក​ការងារ​ជា​បណ្តោះអាសន្ន​ចំពោះលោក​វរសេនីយ៍ឯក ចាន់ សុធី ប្រធាន​ការិយា​ល័យ​​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​បន្ត​នីតិ​វិធី​តាម​ផ្លូវច្បាប់

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចេញ​សេចក្ដី​ប្រកាស​ផ្អាក​ការងារ​ជា​បណ្តោះអាសន្ន​ ចំពោះ​លោក​វរសេនីយ៍ឯក ចាន់ សុធី ប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ដើម្បី​បន្ត​នី​តិ​វិធី​តាម​ផ្លូវច្បាប់​ ។ ​នេះ​បើ​តាម​ប្រកាស​ស្តី​ពី​ការ​ផ្អាក​ការងារ​បណ្តោះអាសន្ន​ចំពោះ​មន្ត្រី​នគរបាល​ជាតិ​របស់​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។

សេចក្តី​ប្រកាស​បាន​លើក​ឡើង​៖ ប្រការ១-​ត្រូវ​បាន​ផ្អាក​ការងារ​បណ្តោះអាសន្ន​ចំពោះ​វរសេនីយ៍ឯក ចាន់ សុធី អគ្គ​លេខ ៧០​មិ​នា នាយ​គ្នា​រិ​យា​ល័យ នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ដើម្បី​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់​។

ប្រការ២-​វរសេនីយ៍ឯក ចាន់ សុធី ត្រូវ​ទៅ​បង្ហាញមុខ​នៅ​ការិយាល័យ​បុគ្គលិក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាត់ដំបង រៀង​រាល់​ម៉ោង​ធ្វើការ រហូត​ដល់​មានការ​សម្រេច​ថ្មី​។

ប្រការ៣-​អគ្គលេខាធិការ អគ្គស្នងការ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភស្តុ​ភារ​និង ហិរញ្ញវត្ថុ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធានមនុស្ស ក្រុមប្រឹក្សា​​និង​គណៈ​អភិបាលខេត្ត​បាត់ដំបង ប្រធាន សេនាធិការដ្ឋាន ប្រធាន​នាយកដ្ឋាន​-​អង្គភាព​ពាក់ព័ន្ធ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង និង​សាមីខ្លួន ត្រូវ​អនុវត្ត​តាម​ប្រកាស​នេះ​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ ៕