ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គី​នី​ន​មួយ​ដើម​ធំ​អាយុ​កាលជិត​​១០០​ឆ្នាំ​ រលំ​កា.ត់​ទទឹង​ផ្លូវ​កកស្ទះចរាចរណ៍ ដោយសារភ្លៀងលាយឡំខ្យល់កន្ត្រាក់​

1 នាទី មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ ខណៈមេឃ​ខ្មៅ​ងងឹត​រកកល់​និង​ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​ ជា​ហេតុ​ធ្វើ​ឲ្យ​ដើម​គី​នី​ន​មួយ​ដើម​ធំ​ដែល​មាន​អាយុកាល​​ជិត​​១០០​ឆ្នាំ​ ស្ថិត​នៅ​ចំណុច​មុខ​មន្ទីរ​សាធារណៈការ​ខេត្ត​ ក្នុង​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម បាន​រលើង​ឫស​ដួល​មក​លើ​ផ្លូវថ្នល់ បង្កការកក​ស្ទះចរាចរណ៍​។

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​ជាង ៥​ល្ងាច​ថ្ងៃ​ទី​២៦​ឧសភា ឆ្នាំ​២០២៦ ដោយ​មិន​បង្អង់​យូរ​អាជ្ញាធរ​បាន​ចាត់វិធានការ​ឲ្យ​ក្រុម​កម្មករ​យក​ត្រង់​ស៊ី​ន័​រ​ទៅ​អារ​មែកឈើ បំបែក​ជា​កង់​ៗ​ដើម្បី​បើកផ្លូវ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​។

ស្ត្រី​ម្នាក់​​អាយុ​ជាង​៥០ ឆ្នាំ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា​ គ្រា​ដែល​គាត់​នៅ​ជា​យុវតី​បាន​ចេញពីផ្ទះ​ដើរទៅ​រៀន​នៅ​វិទ្យាល័យ​ព្រះ​សីហ​នុ​ក្រុង​កំពង់ចាម ​ក្នុង​គ្រានោះ​គឺ​បានឃើញ​ដើម​គី​នី​ន​បាន​ដុះ​នៅ​ក្នុង​បរិវេណ​សួន​កុមារ គឺ​ដើម​នោះ​មាន​ទំហំ​ធំ​ថែម​ទាំង​មាន​ម្លប់​ត្រជាក់​អាច​ឱ្យ​មនុស្ស​ជ្រកកោន​ក្រោម​កម្ដៅថ្ងៃ​បាន​។

ស្ត្រី​វ័យ​ជាង​៥០​ឆ្នាំ​រូប​នេះ​បាន​ប្រាប់​បន្ត​ឱ្យ​ដឹង​ទៀត​ថា ជាក់ស្ដែង​នៅ​ល្ងាច​ថ្ងៃ​ទី ២៦​ ឧសភា គាត់​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ផ្លូវថ្នល់​មុខ​ក្បែរ​មន្ទីរ​សាធារណៈការ​ខេត្ត​គ្រានោះ​បានឃើញ​ដើម​គី​នី​ន​មួយ​ដើម​ដែល​មក​ដល់​ពេល​នេះ​បែកមែក​សាខា​ធំ​ត្រូវ​បាន​ដួល​រលំ​សង្កត់​លើ​របង​ថ្ម​មក​លើ​ផ្លូវថ្នល់​ ជា​ហេតុ​ធ្វើ​ឲ្យ​ស្ទះផ្លូវ​មិន​អាច​ឱ្យ​ប្រជាពលរដ្ឋ​ជិះ​កង់​ម៉ូតូ​និង​រថយន្ត​បើក​ឆ្លងកាត់​បាន​នោះ​ទេ​។​

បើ​តាម​ការ​គិត​របស់​គាត់​ ដើមឈើ​មួយ​ដើម​ធំ​នេះ​អាច​មាន​អាយុកាល​​ជិត​​១០០ ឆ្នាំ​។​ ស្រប​ពេល​ដែល​ដើមឈើ​បានរ​លំបាក់​ គ្រានោះ​ក៏​មាន​ប្រជាពលរដ្ឋ​បាន​មក​ប​ន្ទួ​សយ​ក​សំបកឈើ​ទៅ​ដាំទឹក​ហូប​ដោយ​លើក​ហេតុផល​ថា​ព្យាបាល​រោគ​ក្រពះ​ ។ ​មួយវិញទៀត​បើសិន​ដើមឈើ​នេះ​រលំ​ទៅ​ផ្នែក​ខាងក្នុង​វិញ​និង​សង្កត់​លើ​ហាង​លក់ដូរ​បណ្ដាល​ឱ្យ​ខូចខាត​ឬ​គ្រោះថ្នាក់​មនុស្ស​ក៏​ថា​បាន​។

លោក​ប្លោក សុវណ្ណ ចៅសង្កាត់​កំពង់ចាម មាន​ប្រសាសន៍​ហើយ​ដឹង​ដែរ​ថា​ក្រោយ​ពី​ទទួល​ព័ត៌មាន​ថា​ដើម​គី​នី​ន​មួយ​ដើម​ធំ​ត្រូវ​ខ្យល់​កន្ត្រាក់​ធ្វើ​ឲ្យ​ដួល​រលំ​មក​លើ​ផ្លូវថ្នល់​រូប​លោក​បាន​ចាត់​ឱ្យ​ក្រុម​កម្មករ​ជា​ច្រើន​នាក់​យក​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​ទៅ​អា​បំបែក​ជា​កង់​ៗ​ដើម្បី​បើកផ្លូវ​សម្រាប់​ឲ្យ​មនុស្ស​ឆ្លងកាត់​ទៅ​វិញ​ទៅ​មក​ ហើយ​ការ​ដែល​ដួល​រលំ​នេះ​អាច​ដើមឈើ​មាន​អាយុកាល​ច្រើន​ឆ្នាំ​ហើយ​ពុក​ឬ​ស​កែវ ទើប​ជា​ហេតុ​បណ្ដាល​ឱ្យ​ដួល​រលំ​យ៉ាង​ដូច្នេះ​ ៕​