ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស របៀបនៃការប្រើប្រាស់លុយ មិនត្រឹមតែឆ្លុះបញ្ចាំងពីស្ថានភាពហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការធ្វើតេស្តលើចំណេះដឹងផ្នែកអារម្មណ៍ (EQ) ផងដែរ។
ទីមួយគឺការចាយលុយដើម្បីសម្ញែងមុខមាត់ ដោយទិញរបស់របរថ្លៃៗដើម្បីចង់ឱ្យអ្នកដទៃកោតសរសើរ ដែលនេះបង្ហាញពីភាពមិនជឿជាក់លើខ្លួនឯង។ ទីពីរគឺការចាយលុយតាមអារម្មណ៍ ពោលគឺទិញរបស់របរគ្រប់យ៉ាងទាំងពេលសប្បាយចិត្តឬទុក្ខព្រួយ ដើម្បីរំងាប់អារម្មណ៍ ដែលនាំឱ្យមានអារម្មណ៍ស្តាយក្រោយនៅពេលក្រោយ។ ទីបីគឺការចាយលុយដោយមិនគិតពីលទ្ធភាពផ្ទាល់ខ្លួន ឬកិច្ចការគ្រួសារ ដែលនេះបង្ហាញពីភាពអាត្មាភាពនិងខ្វះការទទួលខុសត្រូវ។
ការកែសម្រួលទម្លាប់ចំណាយលុយ គឺជាជំហានមួយនៃការកែលម្អ EQ និងការរៀនស្រឡាញ់អ្នកជុំវិញខ្លួនតាមរបៀបដ៏ត្រឹមត្រូវ៕
ចែករំលែកព័តមាននេះ