ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្មេង​ទំនើង​បាន​០៥​នាក់ បង្ហោះ​ម៉ូតូ​លើ​ផ្លូវ​សាធារណៈ

4 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​២២:៤០​នាទី ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៦ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​មូលដ្ឋាន​ខណ្ឌ​ជ្រោយចង្វារ បាន​ធ្វើការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង ដែល​តែង​ធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូ​តាម​ផ្លូវ​សាធារណៈ នៅ​ចំណុច​តាម​បណ្ដោយ​ផ្លូវ​ស៊ូ​កា​ណូ ភូមិ​ព្រែក​រាំង សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ និង​បាន​ឃាត់ខ្លួន​ក្មេង​ទំនើង ០៥​នាក់​ភ្លាម​ៗ យក​មក​ធ្វើការ​អប់រំ ធ្វើ​កិច្ចសន្យា​បញ្ឈប់​រាល់​សកម្មភាព​ទំនើង ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​សិក្សា បំផ្លាញ​ទ្រព្យសម្បត្តិ​ក៏​ដូច​ជា​កិត្តិយស​គ្រួសារ ព្រមទាំង​បង្ក​រការ​ភ័យ​ខ្លាច​ដល់​អ្នក​ជុំវិញ បង្ករ​ភាព​អនាធិបតេយ្យ​ក្នុង​សង្គម និង​ដកហូត​ម៉ូតូ ០៣​គ្រឿង យក​ទៅ​រក្សា​ទុក​រយៈពេល ០៣​ខែ នៅ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ ។

ការ​តាម​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​នេះ តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ធ្លាប់​មាន​ប្រសាសន៍​កន្លង​មក​ពាក់ព័ន្ធ​នឹង​ក្មេង​ទំនើង ត្រូវ​អនុវត្ត​គ្រប់​វិធានការ​ឲ្យ​បាន​តឹង​រឹង​បំផុត ទាំង​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ពិសេស​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​នៅ​តាម​ដងផ្លូវ​សាធារណៈ ត្រូវ​ឃាត់​ម៉ូតូ​រក្សារ​ទុក​រយៈពេល​បី​ខែ ចំពោះ​ការ​ប្រព្រឹត្ត​លើក​ទី​មួយ និង​ប្រាំមួយ​ខែ​ប្រសិនបើ​មិន​រាងចាល នៅ​តែ​ប្រព្រឹត្ត​លើក​ទី​២​បន្ត​ទៀត ៕