ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្ដៅៗ! ខណ្ឌដូនពេញបន្តចុះរៀបចំសណ្តាប់ធ្នាប់ សាធារណៈ ៖ ហាមយកចិញ្ចើមផ្លូវធ្វើអាជីវកម្ម និងតម្រូវឱ្យទុក១/៣ សម្រាប់ការធ្វើដំណើរ

33 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​ការ​ចង្អុលបង្ហាញ​ពី​លោក ជា ខេ​មា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ បាន​បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ អនាម័យ…

រាជធានី​ភ្នំពេញ ៖ តាម​ការ​ចង្អុលបង្ហាញ​ពី​លោក ជា ខេ​មា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ បាន​បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ អនាម័យ បរិស្ថាន តាម​មូលដ្ឋាន​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដោយ​ហាម​មិន​ឱ្យ​យក​ចិញ្ចើម​ផ្លូវ​សាធារណៈ​ធ្វើ​ជា​កន្លែង​ប្រកប​អាជីវកម្ម​របស់​ខ្លួន ។

ជាក់ស្តែង រដ្ឋបាល​ខណ្ឌដូនពេញ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា​នេះ​ថា ៖ នៅ​ថ្ងៃ​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៥ កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌដូនពេញ បាន​បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ អនាម័យ បរិស្ថាន តាម​មូលដ្ឋាន​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដោយ​ហាម​មិន​ឱ្យ​យក​ចិញ្ចើម​ផ្លូវ​សាធារណៈ​ធ្វើ​ជា​កន្លែង​ប្រកប​អាជីវកម្ម​របស់​ខ្លួន ត្រូវ​ទុក​១/៣ នៃ​ចិញ្ចើម​ផ្លូវ​សាធារណៈ ដើម្បី​បង្ក​លក្ខណៈ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ងាយស្រួល​ធ្វើ​ដំណើរ និង​ដើម្បី​សោភណភាព​ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ​ឱ្យ​បាន​ល្អ​ប្រសើរ ខណៈ​វិ​ថី​ថ្មើរជើង​នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍​ត្រូវ​បាន​មហាជន​មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​មួ​យស​ប្តា​ហ៍​ទៅ​មួ​យស​ប្តា​ហ៍ ។

សូម​ពុក ម៉ែ បងប្អូន​ប្រជាជន​ពលរដ្ឋ​ទាំងអស់​គ្នា​មានការ​យោគយល់ និង​ចូលរួម​អនុវត្ត​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ