ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុំ​ពក​លើ​ខ្នង​និង​ក្លិន​ស្អុយ! តើ​គីស​ក្រពេញ​គល់​រោម​គ្រោះថ្នាក់​កម្រិត​ណា?

12 ម៉ោង មុន

គីសក្រពេញគល់រោម(Kyste Sébacé) គឺជាប្រភេទគីសដែលកើតឡើង ដោយមានការកកស្ទះរន្ធរបស់ក្រពេញបញ្ចេញសារធាតុខ្លាញ់ម្យ៉ាង (Accumulation de sébum sous la peau)…

គីសក្រពេញគល់រោម(Kyste Sébacé) គឺជាប្រភេទគីសដែលកើតឡើង ដោយមានការកកស្ទះរន្ធរបស់ក្រពេញបញ្ចេញសារធាតុខ្លាញ់ម្យ៉ាង (Accumulation de sébum sous la peau) ដែលស្ថិតជាប់ជាមួយរោមលើស្បែកនៃរាងកាយខ្លួនយើង ជាពិសេសលើខ្នង។

យោងតាម​ក្រុម​វេជ្ជបណ្ឌិត​ឯកទេស​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត សូម​ឈ្វេងយល់​លម្អិត​ពី​មូលហេតុ និង​រោគសញ្ញា​នៃ​គីស​នេះ៖

ក) មូលហេតុ៖
ការកកស្ទះនេះបង្កឡើងដោយមេរោគ ក្អែល ឬក៏ធូលី និងកម្ទេចកម្ទីល្អិតៗផ្សេងៗ ដែលជាប់នៅលើរាងកាយ និងកត្តារួមផ្សំដទៃទៀត ដូចជាស្ត្រេស កម្តៅព្រះអាទិត្យ ការជក់បារីជាដើម។

ខ) រោគសញ្ញា៖
កើតឡើងមានលក្ខណៈដូចជា កន្ទួលលើស្បែក រឹងពណ៌សឬលឿង។ ក្នុងដំណាក់កាលដំបូង វាមិនបង្កឱ្យឈឺចាប់អ្វីទេ ក៏ប៉ុន្តែពេលគ្មានការថែទាំ និងព្យាបាលត្រឹមត្រូវ ដុំគីសនេះនឹងវិវត្តន៍ទៅជាកន្ទួលក្រហមធំឡើងៗ និងមានសភាពឈឺចាប់ ហើយករោគ ឬធ្លាយហូរទឹករងៃ អាចមានក្លិនស្អុយចេញមកក្រៅ។

​ប្រសិនបើលោក លោកស្រីមានបញ្ហាប្រឈមដូចខាងលើនេះ សូមមេត្តាប្រញាប់មកពិគ្រោះជាមួយក្រុមការងារវេជ្ជបណ្ឌិតឯកទេសជំនាញ​ដើម្បីទទួលបានរោគវិនិច្ឆ័យ និងវិធីសាស្ត្រនៃការព្យាបាលឲ្យបានឆាប់រហ័ស ប្រសិទ្ធភាពខ្ពស់៕​

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ