ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្អួត ឬ​ស្លាក់​ញឹកញាប់? នេះ​ជា ៩ សញ្ញា​​​នៃជំងឺ​មហារីក​បំពង់​អាហារ​ដែល​អ្នក​​មិនគួរមើលរំលង!

12 ម៉ោង មុន

ជំងឺ​មហារីក​បំពង់​អាហារ​គឺជា​ជំងឺ​កាច​សាហាវ​ដែល​ជារឿយៗ​មិន​បង្ហាញ​សញ្ញា​ច្បាស់លាស់​នៅ​ដំណាក់កាល​ដំបូង​ឡើយ។ ប៉ុន្តែ​នៅពេល​វា​ចាប់ផ្ដើម​វិវត្តន៍ អ្នក​នឹង​សម្គាល់​ឃើញ​រោគសញ្ញា​ចម្លែកៗ​ដែល​ប៉ះពាល់​ដល់​ការ​ទទួលទាន​ប្រចាំថ្ងៃ។ យោងតាម​ការ​ណែនាំ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត អ្នកជំងឺ​ដុំ​មហារីក​បំពង់​អាហារ​តែងតែ​មាន​រោគសញ្ញា​ដូច​ខាងក្រោម៖ ១. បញ្ហា​ចម្បង៖ ការ​ពិបាក​លេប​អាហារ នេះ​ជា​រោគសញ្ញា​លេចធ្លោ​បំផុត​ដែល​បង្ហាញ​ពី​ការ​ស្ទះ​បំពង់​អាហារ៖ ២….

ជំងឺ​មហារីក​បំពង់​អាហារ​គឺជា​ជំងឺ​កាច​សាហាវ​ដែល​ជារឿយៗ​មិន​បង្ហាញ​សញ្ញា​ច្បាស់លាស់​នៅ​ដំណាក់កាល​ដំបូង​ឡើយ។ ប៉ុន្តែ​នៅពេល​វា​ចាប់ផ្ដើម​វិវត្តន៍ អ្នក​នឹង​សម្គាល់​ឃើញ​រោគសញ្ញា​ចម្លែកៗ​ដែល​ប៉ះពាល់​ដល់​ការ​ទទួលទាន​ប្រចាំថ្ងៃ។

យោងតាម​ការ​ណែនាំ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត អ្នកជំងឺ​ដុំ​មហារីក​បំពង់​អាហារ​តែងតែ​មាន​រោគសញ្ញា​ដូច​ខាងក្រោម៖

១. បញ្ហា​ចម្បង៖ ការ​ពិបាក​លេប​អាហារ

នេះ​ជា​រោគសញ្ញា​លេចធ្លោ​បំផុត​ដែល​បង្ហាញ​ពី​ការ​ស្ទះ​បំពង់​អាហារ៖

  • អួលណែន និង​ពិបាក​លេប​អាហារ​ចូល
    • ដំបូង​ឡើយ គឺ​ពិបាក​លេប​អាហារ​រឹង (ដូចជា​សាច់)។
    • បន្ទាប់មក​វិវត្តន៍​ដល់​អាហារ​រាវ
    • ហើយ​ចុងក្រោយ សូម្បីតែ​ទឹក​ក៏​ពិបាក​លេប​ដែរ។

២. រោគសញ្ញា​ឈឺចាប់ និង​មិន​ស្រួល​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ

  • ឈឺចុកចាប់​នៅពេល​បរិភោគ​អាហារ៖ មាន​អារម្មណ៍​ឈឺចាប់​ពេល​អាហារ​ធ្វើដំណើរ​តាម​បំពង់​អាហារ។
  • ក្អួតចង្អោរ​បន្ទាប់ពី​បរិភោគ​អាហារ​រួច
  • ចុកណែន​អួល​ក្នុង​ដើមទ្រូង៖ មាន​សម្ពាធ ឬ​អារម្មណ៍​មិន​ស្រួល​នៅ​តំបន់​ដើមទ្រូង (ស្រដៀង​នឹង​ក្រហាយ​ទ្រូង​រ៉ាំរ៉ៃ)។

៣. សញ្ញាណ​នៃ​ការ​ចុះខ្សោយ​សុខភាព​រាងកាយ

  • ស្រក​ទម្ងន់​ខ្លាំង​ខុសពី​ធម្មតា៖ ជា​លទ្ធផល​នៃ​ការ​ពិបាក​លេប និង​ការ​មិន​ចង់​ទទួលទាន​អាហារ។
  • មិន​ចង់​ទទួលទាន​អាហារ និង​ធុំ​សាច់៖ បាត់បង់​ចំណង់​អាហារ​យ៉ាង​ខ្លាំង។
  • ចុះខ្សោយ, អស់កម្លាំង, កំហែង និង​ល្ហិតល្ហៃ
  • ស្លេកស្លាំង និង​ខ្វះ​គ្រាប់ឈាម​ក្រហម៖ បណ្ដាល​មកពី​កង្វះ​អាហារូបត្ថម្ភ ឬ​ការ​ហូរឈាម​ក្នុង​បំពង់​អាហារ។
  • ហូរ​ធ្លាក់ឈាម៖ ពេលខ្លះ​ដុំ​មហារីក​អាច​បណ្តាល​ឲ្យ​មាន​ការ​ហូរ​ឈាម (ដែលអាច​ចេញ​តាម​ការ​ក្អួត ឬ​លាមក​ខ្មៅ)។

ប្រសិនបើ​អ្នក​មាន​រោគសញ្ញា​ពិបាក​លេប​អាហារ​យូរ​ជាង​ពីរ​សប្ដាហ៍ ឬ​ស្រក​ទម្ងន់​ខ្លាំង សូម​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ឯកទេស​ដើម្បី​ធ្វើការ​ពិនិត្យ​ឆ្លុះ​ក្រពះ​ជាបន្ទាន់ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​ទាន់​ពេលវេលា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ