ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ករណី​លួច​ម៉ូតូ និង​ទូរសព្ទ

12 ម៉ោង មុន

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៥ ជន​រង​គ្រោះ​ឈ្មោះ ង៉ែត បូ​ណា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ…

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៥ ជន​រង​គ្រោះ​ឈ្មោះ ង៉ែត បូ​ណា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ បាន​មក​ដាក់​ពាក្យបណ្ដឹង នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ករណី​បាត់​ម៉ូតូ និង​ទូរសព្ទ ​។

ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​, លោក​ឧត្តមសេនីយ៍ត្រី វុ​ទ្ធី វង្ស​វិបុល អនុប្រធាន​នាយកដ្ឋាន និង​លោក​វរសេនីយ៍ឯក ឡេ​ង ប៊ុ​ន​ហួរ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បន្ទាប់​ពី​ទទួល​បណ្ដឹង​រួច បាន​បញ្ជា​កម្លាំង​ជំនាញ​ចុះ ស៊ើបអង្កេត​ស្រាវជ្រាវឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់​ នៅត្រង់​ចំណុច​ប្រឡាយ​លូ ភូម​មាន​ជ័យ​២ សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

ជនសង្ស័យ​ទាំង០​៣​នាក់ រួមមាន ​៖
ទី១.​ឈ្មោះ ហ​.​ព ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍ សែន​ជ័យ រាជធានី​ភ្នំពេញ​។
ទី២.​ឈ្មោះ ន​.​ត ភេទ ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិ ខ្មែរ មុខ របរ មិ​ពិតប្រាកដ ស្នាក់​នៅ​ម្ដុំ​ប្រឡាយ​លូ ភូមិ​មាន​ជ័យ​២ សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។
ទី៣.​ឈ្មោះ ស​.​ព ភេទ ប្រុស អាយុ ៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ជនជាតិ​ខ្មែរ ស្នាក់​នៅ​ម្ដុំ​ប្រឡាយ​លូ ភូមិ​មាន​ជ័យ​២ សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ ។

ករណី​លួច (​ម៉ូតូ​-​ទូរសព្ទ​ដៃ​) និង​ប្រើប្រាស់​សារធាតុ​ញៀន​ ។ បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ