ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បី​សុវត្ថិភាព​ប្រជាជន​! កងពលតូច​ដឹក​ជញ្ជូន​​លេខ​៩០ត្រៀម​មធ្យោបាយ និង​សម្ភារៈ​ចូល​រួម​ការពារ​សណ្ដាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យអុំទូក

3 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ យោង​តាម​កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ​បានឱ្យ​ដឹង​ថា ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរង​កងទ័ពជើងគោក…

ខេត្តកំពង់ស្ពឺ​៖ យោង​តាម​កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ​បានឱ្យ​ដឹង​ថា ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរង​កងទ័ពជើងគោក មេបញ្ជាការ​កងពលតូច​ដឹក​ជញ្ជូន​លេខ​៩០ ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ដល់​នាយទាហាន នាយទាហានរង និង​ពល​ទាហាន​ទូ​ទាំង​កងពល ត្រូវ​ត្រៀមកម្លាំង មធ្យោបាយ និង​សម្ភារៈ ដើម្បី​ចូលរួម​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ សុខ​សុវត្ថិភាព​ជូន​ប្រជាជន ​ក្នុង​ឱកាស​ព្រះរាជា​ណា
ចក្រ​​កម្ពុជា​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ។

នៅ​ក្នុង​ឱកាស​នោះ ឧត្តមសេនីយ៍ទោ មេបញ្ជាការ​កងពល​បាន​មាន​ប្រសាសន៍​ថា កងកម្លាំង​នៃ​កង​យោធពលខេមរភូមិន្ទ ជា​កូន ជា​ចៅ​របស់​ប្រជាជន ដាច់ខាត​ត្រូវ​លើកកម្ពស់​ស្មារតី ដើម្បី​សេចក្ដីសុខ សុវត្ថិភាព​ជូន​ប្រជាជន ។

នាយទាហាន នាយទាហានរង និង​ពល​ទាហាន​ទាំងអស់ បាន​យកចិត្តទុកដាក់​ស្ដាប់​នូវ​បទបញ្ជា​របស់​ឯកឧត្តម​មេបញ្ជាការ​កងពល ដើម្បី​សម្រេច​ឱ្យ​បាន​ល្អ​ប្រសើរ​នូវ​តួនាទី ភារកិច្ច​របស់​កង​យោធពលខេមរភូមិន្ទ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ