ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន ឲ្យ​លោក K01 បញ្ឈប់​សកម្មភាព​ជា​បន្ទាន់ និង​ឲ្យ​ទិញ​ទំនិញ​ថៃ​ដែល​នៅ​សល់​ធ្វើ​ជា​ចំណី​សត្វជា​ជាង​ដុត​ចោល

11 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​កម្ពុជា នៅ​យប់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៥ បាន​បង្ហោះ​រូបភាព​ពី​វី​ដេ​អូ…

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​កម្ពុជា នៅ​យប់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៥ បាន​បង្ហោះ​រូបភាព​ពី​វី​ដេ​អូ ដោយ​សរសេរ​ថា ៖ «​ខ្ញុំ​ទើបបាន​មើល​វី​ដេ​អូ មាន​រយៈពេល​ជាង​៨​នាទី​របស់​ក្រុម ដែល​ដឹកនាំ​ដោយ​លោក K01 ទាក់ទង​ដល់​ការ​ធ្វើ​ពហិការ ឈប់​ប្រើប្រាស់​ទំនិញ​ថៃ ។ ខ្ញុំ​ពិតជា​មានការ​ខកចិត្ត​ចំពោះ​អំពើ​មិន​គប្បី​របស់​បងប្អូន​ទាំងនេះ ពិសេស​សម្រាប់​លោក K01 តែ​ម្តង ។

ការ​ដុត​ចោល​ទំនិញ​ថៃ ការ​ដាក់​បណ្តាសា​ចំពោះ​អ្នកលក់​ទំនិញ​ថៃ ដែល​នៅ​សេសសល់ លក់​មិន​ទាន់​អស់ គឺជា​អំពើ​ទៅ​ហួស​ពី​ស្នេហា​ជាតិ​និង​ជា​របៀប​ក្រុម​និយម​ជ្រុល​ហួសហេតុ ។

ប្រជាជន​កម្ពុជា ច្រើន​ណាស់ ដែល​ធ្វើ​ពហិការ មិន​ប្រើប្រាស់​ទំនិញ​ថៃ មាន​ស្ទើរតែ​៩៩​ភាគរយ ទៅ​ហើយ មិន​ថា ប្រជាជន​នៅ​ក្នុង​ប្រទេស ឬ​បងប្អូន​ខ្មែរ​នៅ​ក្រៅប្រទេស​នោះ​ទេ ។

ចំណោទបញ្ហា​នៅ​ត្រង់​អាជីវករ​លក់ដូរ ដែល​មាន​ទំនិញ​ថៃ នៅ​សល់ តើ​ឲ្យ​ពួក​គាត់​យក​ទៅ​ណា ? ដុត​បំផ្លាញ​ចោល ឬ​បន្ត​លក់​ដើម្បី​ប្រមូល​ដើមទុន​មក​វិញ ? ប្រសិនបើ K01 មាន​ប្រាក់ សូម​យក​ទៅ​ទិញ​ទំនិញ ដែល​នៅ​សេសសល់​ទាំងនេះ ធ្វើ​ជា​ចំណី​សត្វ​ប្រសើរ​ជាង ដុត​ចោល​ដូច K01 បាន​ធ្វើ​ដែល​មាន​ក្នុង​វី​ដេ​អូ​នេះ​។ បើ​មនុស្ស​មិន​ទទួលទាន ទុក​ឲ្យ​សត្វ​ស៊ី​ប្រសើរ​ជាង​ដុត ឬ​កំទេច​ចោល ។

ខ្ញុំ​សូម​ឲ្យ K01 បញ្ឈប់​សកម្មភាព​បែប​ឆ្កួត​ៗ​នេះ​ជា​បន្ទាន់ និង​ចូលរួម​ពង្រឹង​តម្លៃ​សីលធម៌ សុជីវធម៌ គុណធម៌ និង​ភាព​ថ្លៃថ្នូរ​របស់​ជាតិ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ