ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កម្ពុជាមានរោងចក្រ កែច្នៃដែកអេតចាយទៅជាដែកប្រើប្រាស់វិលជុំ និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបាន

12 ម៉ោង មុន

រាជធានីភ្នំពេញ៖ ​កម្ពុជាមានរោងចក្រមួយកន្លែង ដែលបាន កែច្នៃដែកអេតចាយទៅជាដែកប្រើប្រាស់វិលជុំ និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបាន។ យោងតាមការចុះផ្សាយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២០ ខែតុលានេះ…

រាជធានីភ្នំពេញ៖ ​កម្ពុជាមានរោងចក្រមួយកន្លែង ដែលបាន កែច្នៃដែកអេតចាយទៅជាដែកប្រើប្រាស់វិលជុំ និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបាន។

យោងតាមការចុះផ្សាយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២០ ខែតុលានេះ បានឱ្យដឹងថាក្រុមការងារទទួលបន្ទុកផែនសំណង់ បានចុះពិនិត្យទីតាំងរោងចក្រខ្មែរ មួយកន្លែង​មានសមត្ថភាពប្រើបច្ចេកវិទ្យា យកវត្ថុធាតុដើមពីដែកអេតចាយ កែច្នៃទៅជាដែកប្រើប្រាស់វិលជុំ និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបាន។

ក្រុមការងារបានពិនិត្យ និងទទួលស្គាល់លើផលិតភាព គុណភាព សុវត្ថិភាព បច្ចេកវិទ្យា និងស្តង់ដានានា ដែលរោងចក្រក្នុងស្រុកមួយនេះបាននិងកំពុងអនុវត្តនៅក្នុងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន។

បើតាមក្រសួង,យើងក៏បានពិភាក្សាបន្ថែមអំពីសមត្ថភាពរបស់រោងចក្រក្នុងការផ្គត់ផ្គង់ និងតម្រូវការទីផ្សារជាក់ស្តែងរបស់កម្ពុជា ក៏ដូចជាកិច្ចសហការនានា ដើម្បីធានាប្រតិបត្តិការរបស់វិស័យឯកជនក្នុងវិស័យសំណង់ និងរក្សាឱ្យបាននូវលំនឹងនៃដង្ហើមសេដ្ឋកិច្ចវិស័យសំណង់និយាយដោយឡែក និងជារួមពង្រឹងសន្តិសុខសេដ្ឋកិច្ចជាតិលើវិស័យសំណង់។

តាមរយៈ ការចុះផ្ទាល់ និងការសិក្សាឈ្វេងយល់នេះ យើងអាចជឿជាក់ថា កម្ពុជាមានភាពម្ចាស់ការលើការផលិត និងសន្តិសុខជាតិលើសម្ភារសំណង់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ