ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បោះ​ជំហាន​ ! សម្តេច​តេ​ជោ ដឹកនាំ​ប្រជុំ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា លើ​កិច្ចព្រមព្រៀង​ធំ​ៗ​ចំនួន ៥

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​នា​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៥ ​ថា ៖…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​នា​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៥ ​ថា ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា ដើម្បី​ពិនិត្យ​សំណើ​របស់​រដ្ឋសភា សុំ​ពិនិត្យ​ហើយ​ឱ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី ៖

១-​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​ក្រប​ខណ្ឌ​បទ​ប្បញ្ញត្តិ​សុវត្ថិភាព​ម្ហូបអាហារ​អាស៊ាន​។
២-​ការ​អនុម័ត​យល់ព្រម​លើ​ពិធីសារ​ធ្វើ​វិ​សោ​ធ​កម្ម​កិច្ចព្រមព្រៀង​អាស៊ាន​ស្តី​ពី​ប​ម្លា​ស់​រូបវន្តបុគ្គល​។
៣-​ការ​អនុម័ត​យល់ព្រម​លើ​ពិធីសារ​ទី​មួយ ធ្វើ​វិ​សោ​ធ​កម្ម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី អាស៊ាន​-​ហុងកុង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។
៤-​ការ​អនុម័ត​យល់ព្រម​លើ​ពិធីសារ​ទី​ពីរ​ធ្វើ​វិ​សោ​ធ​កម្ម​កិច្ចព្រមព្រៀង​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​អូស្ត្រាលី​-​នូ​វែ​ល​សេ​ឡង់​។
៥-​ការ​អនុម័ត​យល់ព្រម​លើ​អនុសញ្ញា​ស្តី​ពី​ការ​បង្កើត​អង្គការ​អន្តរជាតិ​សម្រាប់​សន្ធានកម្ម​។
៦-​ផ្សេង​ៗ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ