ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រុង​ប្រយ័ត្ន​! កម្ពុជា​រង​ឥទ្ធិពល​ព្យុះ​ទី​២៤​(​ហ្វេ​ង​សេង​)​នឹង​ធ្វើ​ឲ្យ​មាន​ភ្លៀង ផ្គរ ​រ​ន្ទៈ​និង​ខ្យល់​​​​កន្ត្រាក់

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​កម្ពុជា​រង​ឥទ្ធិពល​ព្យុះ​ទី​២៤ ឈ្មោះ​ហ្វេ​ង​សេងនឹង​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់ ផ្គរ​រ​ន្ទៈ ខ្យល់​កន្ត្រាក់​ ។ យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មាន​អំពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានី​ភ្នំពេញ​ ៖ ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​កម្ពុជា​រង​ឥទ្ធិពល​ព្យុះ​ទី​២៤ ឈ្មោះ​ហ្វេ​ង​សេងនឹង​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់ ផ្គរ​រ​ន្ទៈ ខ្យល់​កន្ត្រាក់​ ។

យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មាន​អំពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា ព្យុះ​ទី​២៤​​ឈ្មោះ​ហ្វេ​ង​សេង (Fengshen) T2524 បាន​ថយឥទ្ធិពល​មក​លើ​របប​ខ្យល់ មូសុង​ដែល​បក់​លើ​សមុទ្រ​អាន​ដាម​ម៉ែ​ន សមុទ្រ​កម្ពុជា អាង​ទន្លេមេគង្គ សមុទ្រ​ចិន​ខាងត្បូង និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា​។

ក្រសួង​បាន​លើក​ឡើង​ថា​ ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៥​នៅតំបន់​វាលទំនាប​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២២°C និង​សីតុណ្ហភាព​មធ្យម​អតិ​បរមា​៣២°C​។ ខ្យល់បក់​មក​ពី​ទិសបូព៌ និង​ទិសអាគ្នេយ៍​មាន​ល្បឿន​មធ្យម​២​ម៉ែត្រ​/​វិនាទី ​។ ខេត្តបន្ទាយ​មានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀម​រាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយ​រៀង និង​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ​៖ នឹង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី​១៥%​។

ចំណែក​នៅ​តំបន់​ខ្ពង់រាប​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២១°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣១°C​។ ខ្យល់​បក់ មក​ពី​ទិសបូព៌ និង​ទិសអាគ្នេយ៍​មាន​ល្បឿន​មធ្យម​៤​ម៉ែត្រ វិនាទី​។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះ​វិហារ ក្រចេះ ស្ទឹង​ត្រែង រតនគិរី មណ្ឌល​គិរី ជួរ​ភ្នំ​ដងរែក និង​តំបន់​ជួរ ភ្នំក្រវាញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី​១៥%​ ។

ដោយឡែក​ នៅ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២១°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣១°C​។ ខ្យល់​បក់​មក​ពី​ទិសនិរតី និង​ទិសអាគ្នេយ៍​មាន​ល្បឿន​មធ្យម​៣​ម៉ែត្រ​វិនាទី​ ។ ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី​២០%​។​រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា​១,៧៥​ម៉ែត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ