រាជធានីភ្នំពេញ ៖ ស្ងប់ស្ងាត់យូហើយករណីជនសង្គមងងឹតក្លែង ខ្លួនជាសមត្តកិច្ច ប្រើកាំភ្លើងកែច្នៃធ្វើភាពឆក់និងប្លន់ទ្រព្យសម្បត្តិប្រ ជាពលរដ្ឋនៅក្នុងរាជាធានីភ្នំពេញ ។
យោងតាមរបាយការណ៍របស់សមត្តកិច្ច ទើបចេញនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២៥ វេលាម៉ោង០២ និង២០ នាទី មានអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា (ក្លែងបន្លំជាសមត្ថកិច្ច ប្លន់យកម៉ូតូ) និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតមួយករណីប្រព្រឹត្តនៅចំណុចផ្លូវចាក់ សំរាម ភូមដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្រោយកើតហើតុ ក្រោមការដឹកនាំពីលោកឧត្តមសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរៈសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ សហការជាមួយនគរបាលខណ្ឌ មានជ័យនិងខណ្ឌ ដង្កោ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជន សង្ស័យម្នាក់ឈ្មោះ ថៃ សុជាតិ ភេទប្រុ ស អាយុ២៨ ឆ្នាំ ពាក់ពន្ធករណីប្លន់ និងបានដកហូតវត្ថុតាងមកវិញ គឺម៉ូតូ១គ្រឿងម៉ាក YAMAHA FZ ពណ៏ស ខៀវ ពាក់ស្លាកលេខខេមរភូមិន្ទ 1-2227 ជាកម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះ ថាំ ប៊ូណាល់ អាយុ២៣ ឆ្នាំ ភេទប្រុស និងកាំភ្លើងហ្គាស កែច្នៃ ម៉ាក Glock បាញ់គ្រាប់កាំកង់មួយដើម ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕
ចែករំលែកព័តមាននេះ