សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ កាលពីថ្ងៃទី២០ តុលា បានឲ្យគេវ៉ៃចោលមួយផ្នែកនៃសេតវិមាន ដើម្បីកសាងអនាគតនាដសាលពិសេសមួយដែលត្រូវចំណាយប្រាក់ដល់ទៅ២៥០លានដុល្លារ ។ លោកត្រាំសន្យាថា ការវ៉ៃចោលមួយផ្នែកនៃសេតវិមាននោះ មិនប៉ះពាល់ដល់អគារដែលមានស្រាប់ឡើយ។

តាមបណ្ដាញសង្គមTRUTH SOCIAL របស់លោក លោកត្រាំពោលថា លោកពិតជារីករាយប្រកាសថា ការងារសាងសង់ចាប់ផ្ដើមហើយនៅសេតវិមាន ដើម្បីកសាងនាដសាលមួយដ៏ស្រស់ស្អាតបំផុត។ នាដសាលដែលត្រូវសាងសង់នោះមានទំហំដល់ទៅជាង៨០០០ម៉ែត្រក្រឡា អាចទទួលមនុស្សបានដល់១០០០នាក់។
នាដសាលនោះនឹងត្រូវប្រើសម្រាប់ពិធីជប់លៀងធំៗ ជាកិត្តិយសដល់បណ្ដាប្រមុខរដ្ឋបរទេសនិងសម្រាប់ព្រឹត្តិការណ៍ធំៗ ។ ការសាងសង់សាលនោះ គឹនៅស្លាបខាងកើតបច្ចុប្បន្ននៃសេវិមាន កន្លែងដែលជាប្រពៃណីមានការិយាល័យរបស់ស្ដ្រីទីមួយអាមេរិក។ លោកបន្តថា ពេលសាងសង់នាដសាលនោះហើយរួចរាល់ស្លាបខាងកើតនៃសេតវិមាននោះនឹងក្លាយជាកន្លែងដែលស្រស់ស្អាតជាងគេបំផុត ៕
ចែករំលែកព័តមាននេះ