ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ប្រថុយ​! ផ្លែ​ឈើ​៤​មុខ​នេះ កុំ​ញ៉ាំ​ពេល​ព្រឹក​ពោះ​ទទេ​ឱ្យ​សោះ អាច​ធ្វើ​ឲ្យ​ខូចសុខភាព​!

2 ម៉ោង មុន

តើ​អ្នកមាន​ទម្លាប់​ញ៉ាំ​ផ្លែ​ឈើ​នៅ​ពេល​ព្រឹក​ដើម្បី​សុខភាព​មែន​ទេ0x017d7 ការ​ពិត​គឺថា ផ្លែ​ឈើ​មួយ​ចំនួន​មិនមែន​សុទ្ធតែ​ល្អ​សម្រាប់​ក្រពះ​របស់​អ្នក​នោះ​ទេ ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​ញ៉ាំ​វា​ពេល​ពោះ​ទទេ​នៅ​ពេល​ព្រឹក​។ ការ​ធ្វើ​បែប​នេះ​អាច​បណ្តាល​ឱ្យ​មាន​បញ្ហា​ក្រពះ​ពោះវៀន​ដោយ​មិនដឹង​ខ្លួន​។ ១. ប៉េងប៉ោះប៉េងប៉ោះ​ត្រូវ​បាន​គេ​ប្រើប្រាស់​ច្រើន​ក្នុង​សាឡា​ត់​ពេល​ព្រឹក ប៉ុន្តែ​អ្នកជំនាញ​ណែនាំ​ថា​មិន​គួរ​ញ៉ាំ​វា​នៅ​ពេល​ពោះ​ទទេ​ឡើយ​។ ប៉េងប៉ោះ​មាន​ផ្ទុក​សារធាតុ Pectin…

តើ​អ្នកមាន​ទម្លាប់​ញ៉ាំ​ផ្លែ​ឈើ​នៅ​ពេល​ព្រឹក​ដើម្បី​សុខភាព​មែន​ទេ0x017d7 ការ​ពិត​គឺថា ផ្លែ​ឈើ​មួយ​ចំនួន​មិនមែន​សុទ្ធតែ​ល្អ​សម្រាប់​ក្រពះ​របស់​អ្នក​នោះ​ទេ ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​ញ៉ាំ​វា​ពេល​ពោះ​ទទេ​នៅ​ពេល​ព្រឹក​។ ការ​ធ្វើ​បែប​នេះ​អាច​បណ្តាល​ឱ្យ​មាន​បញ្ហា​ក្រពះ​ពោះវៀន​ដោយ​មិនដឹង​ខ្លួន​។

១. ប៉េងប៉ោះ
ប៉េងប៉ោះ​ត្រូវ​បាន​គេ​ប្រើប្រាស់​ច្រើន​ក្នុង​សាឡា​ត់​ពេល​ព្រឹក ប៉ុន្តែ​អ្នកជំនាញ​ណែនាំ​ថា​មិន​គួរ​ញ៉ាំ​វា​នៅ​ពេល​ពោះ​ទទេ​ឡើយ​។ ប៉េងប៉ោះ​មាន​ផ្ទុក​សារធាតុ Pectin និង Tannic Acid ដែល​អាច​ប្រតិកម្ម​ជាមួយ​ទឹក​អាស៊ីត​ក្រពះ បង្កើត​ជា​ក្រួស ឬ​កំណក ដែល​នាំ​ឱ្យ​ឈឺក្រពះ និង​មិន​ស្រួលខ្លួន​។

២. ក្រូច
ទោះបីជា​ទឹកក្រូច និង​ផ្លែក្រូច​មាន​ជីវជាតិ​ច្រើន​ក៏​ដោយ ក៏​វា​មិន​ស័ក្តិសម​សម្រាប់​អាហារ​ពេល​ព្រឹក​ដែរ​។ ផ្លែក្រូច​មាន​ជាតិ​ស្ករ និង​អាស៊ីត​សរីរាង្គ​ខ្ពស់​។ ការ​ញ៉ាំ​វា​នៅ​ពេល​ពោះ​ទទេ​នឹង​ធ្វើ​ឱ្យ​រលាក​ស្រទាប់​ក្រពះ បង្កើន​ជាតិ​អាស៊ីត និង​អាច​ប៉ះពាល់​ដល់​ក្រពះ​របស់​អ្នក​។

៣. ម្នាស់
ម្នាស់​ជា​ផ្លែ​ឈើ​សម្បូរ​ជាតិ​ទឹក និង​ជាតិ​សរសៃ ប៉ុន្តែ​វា​អាច​ក្លាយជា “​ជាតិពុល​” ប្រសិនបើ​អ្នក​ញ៉ាំ​ពេល​ឃ្លាន​។ ការ​ញ៉ាំ​ម្នាស់​នៅ​ពេល​ពោះ​ទទេ​អាច​បណ្តាល​ឱ្យ​មាន​អាកា​រៈ​ចង់​ក្អួត​, ឈឺពោះ​, វិលមុខ និង​អាច​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ផង​ដែរ​។

៤. ចេក
មនុស្ស​ជា​ច្រើន​គិត​ថា​ចេក​ល្អ​សម្រាប់​អាហារ​ពេល​ព្រឹក ប៉ុន្តែ​ចេក​មាន​ជាតិ​ម៉ា​ញ៉េ​ស្យូ​ម​ខ្ពស់​។ ការ​ញ៉ាំ​ចេក​ច្រើន​នៅ​ពេល​ពោះ​ទទេ​អាច​បង្កើន​កម្រិត​ម៉ា​ញ៉េ​ស្យូ​ម​ក្នុង​ឈាម​ភ្លាម​ៗ ដែល​នាំ​ឱ្យ​អ​តុល្យភាព​រវាង​ម៉ា​ញ៉េ​ស្យូ​ម និង​កាល់ស្យូម​។ នេះ​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃឈាម​បេះដូង និង​បណ្តាល​ឱ្យ​ចង្អោរ ឬ​មិន​ស្រួលខ្លួន​។

ដូច្នេះ មិន​ថា​អ្នក​ឃ្លាន​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ សូម​ចៀសវាង​ផ្លែ​ឈើ​ទាំងនេះ​នៅ​ពេល​ព្រឹក​។ គួរ​ញ៉ាំ​វា​បន្ទាប់​ពី​បាន​ញ៉ាំ​អាហារ​ពេល​ព្រឹក​ផ្សេង​រួច​ហើយ ដើម្បី​ការពារ​សុខភាព​ក្រពះ​របស់​អ្នក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ