ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រដ្ឋបាលឃុំសង្កាត់នៃ​ខេត្តពោធិ៍សាត់​ ទទួលបានកុំព្យូទ័រយួរដៃ​៤៩គ្រឿង ​ ដើម្បីប្រសិទ្ធភាពការងារនិងស្របសម័យឌីជីថល

1 នាទី មុន

ខេត្តពោធិ៍សាត់៖ ​រដ្ឋបាលឃុំសង្កាត់​ទាំងអស់ ទទួលបានកុំព្យូទ័រយួរដៃ ​៤៩គ្រឿង ពីអាជ្ញាធរខេត្តពោធិ៍សាត់​ ដើម្បីប្រសិទ្ធភាពការងារ និងស្របតាមសម័យកាលឌីជីថល។ យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា នាព្រឹកថ្ងៃ​ទី១៨…

ខេត្តពោធិ៍សាត់៖ ​រដ្ឋបាលឃុំសង្កាត់​ទាំងអស់ ទទួលបានកុំព្យូទ័រយួរដៃ ​៤៩គ្រឿង ពីអាជ្ញាធរខេត្តពោធិ៍សាត់​ ដើម្បីប្រសិទ្ធភាពការងារ និងស្របតាមសម័យកាលឌីជីថល។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា នាព្រឹកថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ​ រដ្ឋបាលខេត្ត បានប្រគល់កុំព្យូទ័រយួរដៃ​ជាគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ថ្នាក់ខេត្តត្រូវបានផ្តល់ជូនរដ្ឋបាលឃុំ សង្កាត់ទាំង៤៩ ស្មើនឹង៤៩គ្រឿង សម្រាប់ជំនួយការហិរញ្ញវត្ថុ ប្រើប្រាស់ក្នុងការរៀបចំរបាយការណ៍មូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់ តាមប្រព័ន្ធឌីជីថល។

ក្នុងឱកាសនោះ ឯកឧត្តម ខួយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ថ្នាក់ខេត្ត បានថ្លែងអំណរគុណឯកឧត្តម នី គឹមសាន អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. និងជានាយកគម្រោងអាហារូបត្ថម្ភថ្នាក់ជាតិ និងសហការី ព្រមទាំងម្ចាស់ផ្តល់ជំនួយដែលបានយកចិត្តទុកដាក់ និងគិតគូរដល់ក្រុមការងារនៅថ្នាក់ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់តែងតែផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ប្រឹក្សាយោបល់ និងបានផ្ទេរមូលនិធិគាំទ្រផ្តល់សេវា។ គម្រោងអាហារូបត្ថម្ភខេត្តពោធិ៍សាត់ ត្រូវបានអនុវត្តដោយចែកចេញជា៣ដំណាក់កាល ត្រូវចាប់ផ្តើមពីជុំទី៣ មាន១ស្រុក ជុំទី៤ មាន៤ស្រុក ក្រុង និងជុំទី៥មាន ២ស្រុក ដែលមាន៧ស្រុក ក្រុង ៤៩ឃុំ សង្កាត់ និង៥២៧ភូមិ។

ក្នុងនាមរដ្ឋបាលខេត្តពោធិ៍សាត់ បានធ្វើការណែនាំដល់មន្ត្រីក្រោមឱវាទដែលជាលោក លោកស្រីទាំង៤៩ឃុំ សង្កាត់ក្រោយពីទទួលបាននូវកុំព្យូទ័រយួរដៃ​គប្បីយកទៅប្រើប្រាស់បម្រើផលប្រយោជន៍សាធារណៈឱ្យចំគោលដៅនិងថែរក្សាឱ្យបានគង់វង្សពីព្រោះមានសារប្រយោជន៍ក្នុងការទុកដាក់ឯកសារ របាយការណ៍តាមប្រព័ន្ធឌីជីថល ងាយស្រួលក្នុងការតាមដាននិងរាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តសកម្មភាពនៃកម្មវិធីឃុំ សង្កាត់ប្រកបដោយប្រសិទ្ធភាពច្បាស់លាស់ត្រឹមត្រូវ និងគ្មានការបាត់បង់៕


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ