ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេសចរខ្មែរក្នុងឈុតបុរាណនៅអង្គរវត្ត រួមចំណែកអភិរក្ស និងលើកស្ទួយវប្បធម៌ជាតិ ទៅកាន់ពិភពលោក​

53 នាទី មុន

ខេត្តសៀមរាប៖ ក្រុមទេសចរជាតិ បានផ្លាស់ប្ដូរទិដ្ឋភាពប្រាសាទអង្គរវត្ត ឲ្យកាន់តែមានភាពទាក់ទាញ ជាមួយការស្លៀកពាក់ប្រពៃណីដ៏ល្អឯក និងទឹកមុខរីករាយដែលឆ្លុះបញ្ចាំងពីមោទកភាពជាតិ។ យោងតាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៨ ខែកញ្ញានេះថា ទេសចរជាតិស្លៀកសម្លៀកបំពាក់បែបប្រពៃណីខ្មែរទស្សនាប្រាសាទអង្គរវត្ត…

ខេត្តសៀមរាប៖ ក្រុមទេសចរជាតិ បានផ្លាស់ប្ដូរទិដ្ឋភាពប្រាសាទអង្គរវត្ត ឲ្យកាន់តែមានភាពទាក់ទាញ ជាមួយការស្លៀកពាក់ប្រពៃណីដ៏ល្អឯក និងទឹកមុខរីករាយដែលឆ្លុះបញ្ចាំងពីមោទកភាពជាតិ។

យោងតាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៨ ខែកញ្ញានេះថា ទេសចរជាតិស្លៀកសម្លៀកបំពាក់បែបប្រពៃណីខ្មែរទស្សនាប្រាសាទអង្គរវត្ត ជាមួយទឹកមុខញញឹមរីករាយ និងការថតរូបទុកជាអនុស្សាវរីយ៍ជាមួយប្រាសាទបុរាណ ព្រមទាំងទេសភាពវាលស្មៅខៀវស្រងាត់ក្នុងបរិវេណប្រាសាទ។

អាជ្ញាធរជាតិអប្សរា បានចាត់ទុក ការស្លៀកពាក់បែបប្រពៃណីខ្មែរទស្សនាប្រាង្គប្រាសាទបុរាណ គឺជាការចូលរួមចំណែកអភិរក្ស លើកស្ទួយ និងជាផ្នែកមួយនៃការផ្សព្វផ្សាយវប្បធម៌ជាតិ ទៅកាន់ពិភពលោកបានស្គាល់ប្រទេសកម្ពុជាដែរ៕


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ