ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Tesla ខាត​១៥០​ពាន់​លាន​ដុល្លារ ក្រោយ​លោក អេ​ឡុ​ន ម៉ា​សក៍ មាន​វិវាទ​ជាមួយ​​លោកត្រាំ

16 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ វិនិយោគិន​ជា​ច្រើន​បាន​លក់​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន Tesla កាលពី​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២៥ កន្លង​ទៅ ខណៈ​ភាព​តានតឹង​បាន​ផ្ទុះ​ឡើង​រវាង លោក…

សហរដ្ឋអាមេរិក ៖ វិនិយោគិន​ជា​ច្រើន​បាន​លក់​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន Tesla កាលពី​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២៥ កន្លង​ទៅ ខណៈ​ភាព​តានតឹង​បាន​ផ្ទុះ​ឡើង​រវាង លោក អេ​ឡុ​ន ម៉ា​សក៍ (Elon Musk) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ខ្នាត​យក្ស​មួយ​នេះ និង​ប្រធានាធិបតី​សហរដ្ឋ​អាមេ​រិក លោក ដូ​ណា​ល់ ត្រាំ (Donald Trump)​។ នេះ​បើ​យោង​តាម​ប្រភព​ពី Reuters និង BBC បាន​ចេញផ្សាយ​។

ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​ដ៏​ធំ​បំផុត​របស់​សហរដ្ឋអាមេរិក​មួយ​នេះ បាន​ធ្លាក់​ចុះ ១៤% កាលពី​ថ្ងៃ​ទី​៥ ខែមិថុនា ដោយ​បាត់បង់​តម្លៃ​ទីផ្សារ​ប្រហែល​១៥០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក បន្ទាប់​ពី​លោក ត្រាំ បាន​ប្រកាស​ថា លោក​កំពុង​ពិចារណា​លុប​ចោល​កិច្ចសន្យា​សហព័ន្ធ​ទាំងអស់​ជាមួយ​ក្រុមហ៊ុន​លោក អេ​ឡុ​ន ម៉ា​សក៍​។ ហើយ​នេះ​ជា​ការ​ឆ្លើយ​តប​ពី​លោក​ប្រធាន​ធិ​បតី​អា​មេ​រិ​ក​ចំពោះ​មហាសេដ្ឋី​បច្ចេកវិទ្យា​រូប​នេះ ដែល​បាន​រិះគន់​ជា​សាធារណៈ​ចំពោះ​ច្បាប់​ពន្ធគយ និង​ការ​ចំណាយ​ថ្មី​របស់​លោក ត្រាំ ដោយ​លុប​ចោលការ​លើកទឹកចិត្ត​ពន្ធ​សម្រាប់​រថយន្ត​អគ្គិសនី និង​ថាមពល​ពន្លឺព្រះអាទិត្យ ដែល​វិស័យ​ស្នូល​របស់​ក្រុមហ៊ុន Tesla ។

លោក អេ​ឡុ​ន ម៉ា​សក៍ បាន​ហៅ​សេចក្តីព្រាងច្បាប់​នេះ​ថា​ជា​រឿង​គួរ​ឱ្យ​ស្អប់ខ្ពើម​។ ជា​ការ​ឆ្លើយ​តប​លើ​បណ្តាញ​សង្គម Truth Social លោក ត្រាំ បាន​ហៅ​លោក អេ​ឡុ​ន ម៉ា​សក៍ ថា​ជា​មនុស្ស​ឆ្កួត និង​បាន​គំរាម​កាត់​ផ្តាច់​រាល់​កិច្ចសន្យា​រដ្ឋាភិបាល​ជាមួយ​ក្រុមហ៊ុន​លោក អេ​ឡុ​ន ម៉ា​សក៍ ក្នុង​នោះ​រួម​ទាំង​ក្រុមហ៊ុន SpaceX ផង​ដែរ ដែល​មាន​កិច្ចសន្យា​តម្លៃ​រាប់​សិប​ពាន់​លាន​ដុល្លារ​។

សូម​ជម្រាប​ថា លោក អេ​ឡុ​ន ម៉ា​សក៍ និង​លោក ត្រាំ ធ្លាប់​ជា​មនុស្ស​ជិត​ស្និទ្ធ​នឹង​គ្នា​បំផុត ជា​ពិសេស​នៅ​ពេល​មហាសេដ្ឋី​រូប​នេះ​ចូលរួម​ដឹកនាំ​នាយកដ្ឋាន​ប្រសិទ្ធភាព​រដ្ឋាភិបាល ហៅ​កាត់ DOGE ដែល​បង្កើត​ឡើង​ដោយ​លោក ត្រាំ ផ្ទាល់​។ ប៉ុន្តែ​ចាប់តាំងពី​ការ​ចាកចេញ​ក្នុង​នាម​ជា​បុគ្គលិក​រដ្ឋាភិបាល​ពិសេស​របស់​លោក អេ​ឡុ​ន ម៉ា​សក៍ កាលពី​ស​ប្តា​ហ៍​មុន ស្រាប់តែ​មហាសេដ្ឋី​រូប​នេះ បាន​វាយប្រហារ​ពាក្យ​សម្តី​ម្តង​ហើយ​ម្តងទៀត​ទៅ​លើ​រដ្ឋបាល​លោក ត្រាំ ពិសេស​លើ​ច្បាប់​នៃ​ការ​ចំណាយ​ថ្មី​៕

FILE PHOTO: A view of the Tesla service centre in Singapore July 16, 2022. REUTERS/Chen Lin/File Photo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ