ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​១​មេ​ធំ​ជិត​១​ម៉ោង ​លិច​ផ្លូវ​ខាងកើត​ផ្សារ​ជប់​វ៉ា​រី​ ត​ភ្ជាប់​ពី​ភ្លើង​ស្តុប​ស្រុក​ព្រះនេត្រ​ព្រះ​ទៅ​រង្វង់​មូល​យាយជី​ច្រូតស្រូវ

11 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ ​៖ ​ភ្លៀង​មួយ​មេ​ធំ​ជិត​១​ម៉ោង​បណ្តាលឱ្យ​​លិច​ផ្លូវ​ខាងកើត​ផ្សារ​ជប់​វ៉ា​រី​ដែល​ត​ភ្ជាប់​ពី​ភ្លើង​ស្ត​ប់​ស្រុក​ព្រៈ​នេត្រ​ព្រៈ​ទៅ​រង្វង់​មូល​យាយជី​ច្រូតស្រូវ​កាលពី​ល្ងាច​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២៥​ស្ថិត​ភូមិ​ចក្រី ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រៈ​នេត្រ​ព្រៈ​។ ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា​ ​ក្រោយ​មាន​ភ្លៀង​មួយ​មេ​ធំ​ជិត​មួយ​ម៉ោង​ពេល​ល្ងាច​បាន​ជន់​លិច​ផ្លូវ​ខាងកើត​ផ្សារ​ចក្រី​ជម្រៅ​កន្លែង​ខ្លៈ​ជិត​ក​ន្លៈ​ម៉ែត្រ​ដែល​មាន​ប្រវែង​ជិត​២០០​ម៉ែត្រ​ដែល​ជា​ផ្លូវ​ចេញពី​ភ្លើង​ស្ត​ប់​ស្រុក​ព្រៈ​នេត្រ​ព្រៈ​ទៅ​រង្វង់​មូល​យាយជី​ច្រូតស្រូវ​ស្រុក​មង្គល​បូ​រី ដែល​បង្ក​អោយធ្វើ​ដំណើរ​ឆ្លងកាត់​ពិតជា​លំបាក​ម៉ូតូ​និង​រថយន្ត​តូច​មិន​អាច​ឆ្លងកាត់​បាន​។…

ខេត្តបន្ទាយ​មាន​ជ័យ ​៖ ​ភ្លៀង​មួយ​មេ​ធំ​ជិត​១​ម៉ោង​បណ្តាលឱ្យ​​លិច​ផ្លូវ​ខាងកើត​ផ្សារ​ជប់​វ៉ា​រី​ដែល​ត​ភ្ជាប់​ពី​ភ្លើង​ស្ត​ប់​ស្រុក​ព្រៈ​នេត្រ​ព្រៈ​ទៅ​រង្វង់​មូល​យាយជី​ច្រូតស្រូវ​កាលពី​ល្ងាច​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២៥​ស្ថិត​ភូមិ​ចក្រី ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រៈ​នេត្រ​ព្រៈ​។

ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា​ ​ក្រោយ​មាន​ភ្លៀង​មួយ​មេ​ធំ​ជិត​មួយ​ម៉ោង​ពេល​ល្ងាច​បាន​ជន់​លិច​ផ្លូវ​ខាងកើត​ផ្សារ​ចក្រី​ជម្រៅ​កន្លែង​ខ្លៈ​ជិត​ក​ន្លៈ​ម៉ែត្រ​ដែល​មាន​ប្រវែង​ជិត​២០០​ម៉ែត្រ​ដែល​ជា​ផ្លូវ​ចេញពី​ភ្លើង​ស្ត​ប់​ស្រុក​ព្រៈ​នេត្រ​ព្រៈ​ទៅ​រង្វង់​មូល​យាយជី​ច្រូតស្រូវ​ស្រុក​មង្គល​បូ​រី ដែល​បង្ក​អោយធ្វើ​ដំណើរ​ឆ្លងកាត់​ពិតជា​លំបាក​ម៉ូតូ​និង​រថយន្ត​តូច​មិន​អាច​ឆ្លងកាត់​បាន​។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា​៖​នៅ​ចំណុច​ផ្លូវ​ខាងកើត​ផ្សារ​ចក្រី​គឺ​ទឹក​លិច​រាល់​ឆ្នាំ​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​តែ​មួយ​មេ​ដែល​បង្ក​អោយ​ប្រជាពលរដ្ឋ​ដែល​ឆ្លងកាត់​ពី​ស្រុក​ព្រៈ​នេត្រ​ព្រៈ​ទៅ​ស្រុក​មង្គល​បូ​រី​ជួប​ការ​លំបាក​សុំ​អោយ​លោក ហឿ​ន វី​រៈ អភិបាលស្រុក​ព្រៈ​នេត្រ​ព្រៈ ជួយ​រំដោះ​ស្រាយ​​បញ្ហា​​ទឹក​លិច​ផ្លូវ​រាល់​ឆ្នាំ​។

ពាក់ព័ន្ធ​ដែល​ទឹក​លិច​ផ្លូវ​ខាងកើត​ផ្សារ​ចក្រី​ដែល​បង្ក​ការ​លំបាក​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ពី​ស្រុក​ព្រៈ​នេត្រ​ព្រៈ​ទៅ​ស្រុក​មង្គល​បូ​រី មិន​អាច​ធ្វើការ​ទំនាក់ទំនង​ទៅ​លោក ហឿ​ន វរៈ អភិបាលស្រុក​ព្រៈ​នេត្រ​ព្រៈ​ដើម្បី​បញ្ជាក់​បាន​ច្បាស់​នៅឡើយ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ