ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​រោងចក្រ​ម្នាក់ ងើប​ពី​ព្រលឹម សង្ស័យ​ងងុយដេក ជិះ​ម៉ូតូ​រអិល​ដួល​បោ.ក​ក្បាល​ធ្លា.ក់​ចូល​ទឹក​ប្រឡាយ​ស្លា.ប់

13 ម៉ោង មុន
  • កណ្តាល

ខេត្តកណ្តាល​៖ កម្មករ​រោងចក្រ​ម្នាក់ បាន​ស្លាប់​ភ្លាម​ៗ បន្ទាប់​ពី​ជិះ​ម៉ូតូ សង្ស័យ​ងងុយដេក រអិល​ដួល​បោក​ក្បាល​ធ្លាក់​ចូល​ទឹក​ប្រឡាយ​ស្លាប់​យ៉ាង​រន្ធ​.​ត់ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ដោយ​ខ្លួនឯង​នេះ​បាន​កាលពី​វេលា​ម៉ោង​០៥ និង ១០​នាទី​ព្រឹក…

ខេត្តកណ្តាល​៖ កម្មករ​រោងចក្រ​ម្នាក់ បាន​ស្លាប់​ភ្លាម​ៗ បន្ទាប់​ពី​ជិះ​ម៉ូតូ សង្ស័យ​ងងុយដេក រអិល​ដួល​បោក​ក្បាល​ធ្លាក់​ចូល​ទឹក​ប្រឡាយ​ស្លាប់​យ៉ាង​រន្ធ​.​ត់ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ដោយ​ខ្លួនឯង​នេះ​បាន​កាលពី​វេលា​ម៉ោង​០៥ និង ១០​នាទី​ព្រឹក ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២៥ ស្ថិត​ក្នុង​ចំណុច​ផ្លូវ​បេតុង ភូមិ​ក្រាំង​ឈើ​នាង ឃុំ​ត្បែង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ។

បើ​យោង​តាម​ប្រភព​ពី​នគរបាល​ស្រុក​កណ្តាលស្ទឹង​បាន​ឲ្យ​ដឹង ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ ម៉ូតូ​ម៉ាក​ឌ្រី​ម​សេ​១២៥ ព​ណ៍​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​1HT-8450 បើកបរ​ដោយ​ឈ្មោះ ឃូ​ច សុវណ្ណ​រាជ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ​មួយ​កន្លែង មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​អង្គ​ខ្លើ ឃុំ​ត្បែង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល បាន​បើកបរ​ក្នុង​ល្បឿន​លឿន ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​ជិះ​រ៉េ​ចង្កូត​រអិល​ដួល​បោក​ក្បាល ធ្លាក់​ចូល​ក្នុង​ទឹក​ប្រ​ទ្បា​យ​ស្លាប់​យ៉ាង​រន្ធត់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ។

បច្ចុប្បន្ន​សព​ត្រូវ​នគរបាល​ជំនាញ​នគរបាល​ស្រុក​កណ្ដាលស្ទឹង ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែកឯ​ម៉ូតូ​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ