រាជធានីភ្នំពេញ ៖ ថ្លែងទីទឹកដីខេត្តព្រះវិហារ សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភាបានចោទសួរទៅភាគីថៃ ហេតុអ្វីមិនប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បើថា កម្ពុជាបានយកដីរបស់ខ្លួន ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ខណៈជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចបានឆ្ងល់ថា ថៃចោទថា ប្រទេសកម្ពុជាឈ្លានពានថៃ តែហេតុអ្វីថៃ ខ្វះភាពក្លាហានប្ដឹង ឬទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជាមួយប្រទេសកម្ពុជា ។

សម្ដេចតេជោ បញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ សម្ដេច តែងតែសម្របសម្រួលដោះស្រាយ ដោយសន្តិវិធីតាមផ្លូវតុលាការ ដើម្បីស្វែងរកសន្តិភាព កុំឲ្យមានសង្គ្រាមកើតឡើង ។ សម្ដេចថា សព្វថ្ងៃនេះភាគីថៃ បានពង្រីកជម្លោះនេះ រីករាលដាលលើគ្រប់វិស័យ ។
សម្ដេចតេជោ បានចោទសួរថា ថៃបានចោទកម្ពុជាថា កម្ពុជារំលោ.ភអធិបតេយ្យភាពរបស់ថៃ ចុះហេតុអ្វីថៃ មិនប្ដឹងកម្ពុជា ទៅកាន់តុលាការអន្តរជាតិ0x017d7 ចុះហេតុអ្វីថៃមិនហ៊ានទៅដោះស្រាយនៅតុលាការអន្តរជាតិជាមួយកម្ពុជា ។
ជាមួយគ្នានោះដែរ សម្ដេចតេជោ មានប្រសាសន៍ថា «ថៃចោទកម្ពុជា ថា ជាអ្នករំលោ.ភអធិបតេយ្យថៃ ។ ខ្ញុំឆ្ងល់ថា ថៃបានចោទកម្ពុជាថា រំលោ.ភទៅលើថៃ តែហេតុអីខ្វះសេចក្ដីក្លាហានប្ដឹងកម្ពុជាទៅតុលាការ ។ ខ្ញុំសូមចោទសួរអ្នកទីក្រុងបាកកក អ្នកចោទប្រទេសកម្ពុជាថាជា អ្នករំលោ.ភអធិបតេយ្យថៃ ប៉ុន្តែហេតុអ្វី អ្នកមិនប្តឹងកម្ពុជាទៅកាន់តុលាការអន្តរជាតិ ហើយមិនព្រមឡើងតុលាការជាមួយកម្ពុជា0x017d7»។

សូមមិត្តបរទេស ពិចារណាឱ្យបានដិតដល់ ហេតុអ្វីថៃខ្លាចតុលាការ ហើយមិនទៅតុលាការជាមួយកម្ពុជា» ។ សម្ដេចតេជោ បានបញ្ជាក់ជាថ្មីម្តងទៀតថា កម្ពុជានៅតែបន្តដោះស្រាយជាមួយភាគីថៃដោយសន្តិវិធី និងដោះស្រាយតាមផ្លូវច្បាប់អន្តរជាតិ ពោល គឺតុលាការយុត្តិធម៌អន្តរជាតិ ICJ ។
សូមបញ្ជាក់ថា លិខិតផ្លូវការរបស់កម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ត្រូវបានលោកជំទាវ គឹមសួគ៌ សុវណ្ណារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់ ប្រគល់ដោយផ្ទាល់ដៃជូនលោកក្រឡាបញ្ជី Philippe Gautier នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)៕
ចែករំលែកព័តមាននេះ