ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លាត​លើស​កម្រិត ប្រើ​ល្បិ.ច​ដើរ​ជួល​កាមេរ៉ា​ថតរូប​ថ្លៃ​ៗ​សរុប​១១​គ្រឿង​យក​ទៅ​លក់​ជា​បន្តបន្ទាប់​​​បាន​លុយ​៤០,៤៤៤​ដុល្លារ​​

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​ ​បន្ទាប់​ពី​ដើរ​ជួល​កាមេរ៉ា​ថតរូប​​និង​លែ​ន​ ដែល​មាន​តម្លៃ​ថ្លៃ​យក​ទៅ​លក់​ជា​បន្តបន្ទាប់​​ បាន​ប្រាក់​សរុប​ចំនួន​៤០ ៤៤៤​ដុល្លា​អា​មេ​រិ​ក​ តែ​ទីបំផុត ត្រូវ​ជាប់​ខ្នោះ​។ តាម​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​ ​បន្ទាប់​ពី​ដើរ​ជួល​កាមេរ៉ា​ថតរូប​​និង​លែ​ន​ ដែល​មាន​តម្លៃ​ថ្លៃ​យក​ទៅ​លក់​ជា​បន្តបន្ទាប់​​ បាន​ប្រាក់​សរុប​ចំនួន​៤០ ៤៤៤​ដុល្លា​អា​មេ​រិ​ក​ តែ​ទីបំផុត ត្រូវ​ជាប់​ខ្នោះ​។

តាម​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ចំណុច​ហាង​លក់​កាមេរ៉ា​មួយ​កន្លែង ស្ថិត​លើ​ផ្លូវ​មុន្នី​វង្ស សង្កាត់​ផ្សារ​ថ្មី ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

បន្ទាប់​ពី​បុរស​រូប​នេះ បាន​ដើរ​ជួល​កាមេរ៉ា​ថតរូប​សរុប​១១​គ្រឿង រួម​និង​លែ​ន​កាមេរ៉ា​ជា​ច្រើន​ដើម​ទៀត ពី​ជន​រង​គ្រោះ​ចំនួន​០៩​នាក់ ហើយ​យក​ទៅ​លក់​តាម​ហាង​កា​មេ​រា​ខុស​ៗ​គ្នា ក្នុង​តម្លៃ ០១​គ្រឿង​ៗ ចំនួន​១២៥០​ដុល្លារ រហូត​ដល់​២២៥០​ដុល្លារ តាម​ម៉ាក​របស់​កាមេ​រ៉ា​នីមួយ​ៗ សរុប​បាន​លុយ​ចំនួន​៤០,៤៤៤​ដុល្លា​អា​មេ​រិ​ក​។

ជនសង្ស័យ​រូប​នោះ ឈ្មោះ ជា លឹ​ម​ហេង ភេទ​ប្រុស អាយុ​២០​ឆ្នាំ បាន​សារភាព​ថា​ ខ្លួន​ទើបតែ​ចាប់ផ្តើម​ប្រព្រឹត្ត​សកម្មភាព​ដូច​ខាងលើ​ ចាប់តាំងពី​ខែឧសភា ឆ្នាំ​២០២៥ ​ហើយ​ក៏​ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​និង កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ