ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិពិនិត្យ​ស្ថាន ភាព​ជាក់ស្តែងនៅ​ភូមិ​ព្រៃ​ចាន់ ដែល​យោធា​ថៃ បាន​រាយ​លួស​បន្លា និងកង់​ឡាន

1 នាទី មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង នៅ​ភូមិ​ព្រៃ​ចាន់ ដែល​យោធា​ថៃ បាន​រាយ​លួស​បន្លា កង​ឡាន នា​ពេល​ថ្មី​ៗ​នេះ…

បន្ទាយ​មាន​ជ័យ ៖ អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង នៅ​ភូមិ​ព្រៃ​ចាន់ ដែល​យោធា​ថៃ បាន​រាយ​លួស​បន្លា កង​ឡាន នា​ពេល​ថ្មី​ៗ​នេះ ។ នេះ​បើ​តាម​ទូរទស្សន៍​ជាតិ ខេត្តបន្ទាយមានជ័យ​បាន​ផ្សាយ​នា​មុន​នេះ ។

ក្រុម​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង នៅ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​៣​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ នា​រសៀល​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២៥ ដែល​យោធា​ថៃ​បាន​រាយ​លួស​បន្លា និងកង់ឡាន កាលពី​ថ្ងៃ​ទី​១២-១៣ ខែសីហា ឆ្នាំ​២០២៥ បន្ទាប់​ពី​បទ​ឈប់​បាញ់​បាន​ចូល​ជា​ធរមាន និង​សេចក្តីថ្លែងការណ៍​រួម​នៃ​កិច្ចប្រជុំ​វិសាមញ្ញ​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ កម្ពុជា​-​ថៃ (Extraordinary GBC Meeting) កាលពី​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០២៥ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ