ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹ​.​ង​ឪពុក​ស្តីបន្ទោស​រឿង​បាត់​លុយ​១០​ម៉ឺន​រៀល ទប់​កំហឹង​លែង​ជាប់​ទាញ​កាំបិត​កា​.​ប់​ផ្គាក់​បំ​ផ្លា​.​ញ​សម្ភារ និង​គំ​រា​.​មកា​.​ប់ស​.​ម្លា​.​ប់​ឪពុក

35 វិនាទី មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ កូនប្រុស​អកត្តញូ​ម្នាក់ ត្រូវ​បាន​ឪពុក​ម្តាយ​ប្តឹង​ឱ្យ​នគរបាល​ធ្វើការ​ឃាត់ខ្លួន ខណៈ​ដែល​ខឹង​រឿង​ឪពុក​ម្តាយ​ស្តីបន្ទោស​ថា បាត់​លុយ​ចំនួន​១០​ម៉ឺន​រៀល ទប់​កំហឹង​មិន​ជាប់ កូនប្រុស​រូប​នោះ​បាន​ស្ទុះ​ទៅ​ទាញ​កាំបិត​កាប់​បំផ្លាញ​សម្ភារ ថែម​ទាំង​គំរាម​កាប់សម្លាប់​ឪពុក​ទៀត​ផង ដោយ​ទ្រាំ​នឹង​ទ​ង្វើ​រ​របស់​កូន​លែង​បាន…

ខេត្តកំពង់ស្ពឺ ៖ កូនប្រុស​អកត្តញូ​ម្នាក់ ត្រូវ​បាន​ឪពុក​ម្តាយ​ប្តឹង​ឱ្យ​នគរបាល​ធ្វើការ​ឃាត់ខ្លួន ខណៈ​ដែល​ខឹង​រឿង​ឪពុក​ម្តាយ​ស្តីបន្ទោស​ថា បាត់​លុយ​ចំនួន​១០​ម៉ឺន​រៀល ទប់​កំហឹង​មិន​ជាប់ កូនប្រុស​រូប​នោះ​បាន​ស្ទុះ​ទៅ​ទាញ​កាំបិត​កាប់​បំផ្លាញ​សម្ភារ ថែម​ទាំង​គំរាម​កាប់សម្លាប់​ឪពុក​ទៀត​ផង ដោយ​ទ្រាំ​នឹង​ទ​ង្វើ​រ​របស់​កូន​លែង​បាន ក៏​ដាច់​ចិត្ត​ដាក់​ពាក្យបណ្តឹង​ឱ្យ​នគរបាល​ឃាត់ខ្លួន​តែ​ម្តង ។

ការ​ឃាត់ខ្លួន​កូន​អកត្តញូ​កាប់​បំផ្លាញ​សម្ភារ និង​គំរាម​កាប់សម្លាប់​ឪពុក​ថែម​ទៀត​ផង​នោះ​បាន​ធ្វើ​ឡើង កាលពី​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​ក្នុងភូមិ​ទួល​គក សង្កាត់​ស្វាយក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។នគរបាល​ក្រុង​ច្បារមន​បាន​និយាយ​ឱ្យ​ដឹង​ថា យុវជន​ដែល​កាប់​បំផ្លាញ​សម្ភារៈ និង​គំរាម​កាប់សម្លាប់​ឪពុក​ខ្លួនឯង ហើយ​នគរបាល​ឃាត់ខ្លួន​មានឈ្មោះ ម៉ី រ៉ា​ឌី អាយុ​១៧​ឆ្នាំ រស់នៅ​ជាមួយ​ឪពុក​ម្តាយ​ក្នុងភូមិ​ទួល​គក សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ។

លោក​យ័ន្ត សង្ហា អធិការ​នគរបាល​ក្រុង​ច្បារមន​បានឱ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​យុវជន​ខាងលើ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ ឃឹម សុខ​ខៃ ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​រួច​មក ទើប​លោក​វរសេនីយ៍ទោ យ័ន្ត សង្ហា អធិការ​នគរបាល​ក្រុង​ច្បារមន បាន​ដឹកនាំ​កម្លាំង​ផ្នែក​យុត្តិធម៌​ក្រុង​ច្បារមន និង​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ច្បារមន​បាន​ធ្វើការ​ឃាត់ខ្លួន​ជន​បង្ក​ម្នាក់ ករណី​ប្រើ​ហិង្សា​ក្នុង​គ្រួសារ ដែល​បាន​ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​០៥ និង​១២​នាទី​ល្ងាច​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៥ កើតឡើង​ចំណុច​ភូមិ​ទួល​គក សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ កន្លង​ទៅ ។

លោក​អធិការ​នគរបាល​ក្រុង​ច្បារមន​បាន​បន្ត​ថា បើ​យោង​តាម​ពាក្យបណ្ដឹង​របស់​ឈ្មោះម៉ី ហៀ​ង ភេទ​ប្រុស អាយុ​៦១​ឆ្នាំ រស់នៅ​ភូមិ​ទួល​គក សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ បាន​ប្ដឹង​ចោទប្រកាន់​ទៅ​លើ​ឈ្មោះ​ម៉ី រ៉ា​ឌី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ (​ត្រូវជា​កូនបង្កើត​) រស់នៅ​ផ្ទះ​ជាមួយ​គ្នា ដែល​បាន​ធ្វើ​សកម្មភាព​យក​កាំបិត​ផ្គាក់​កាប់​ចានឆ្នាំង​និង​ចង្ក្រានហ្គាស​បណ្ដាល​ឲ្យ​បែក​និង​ខូចខាត​ទាំងស្រុង និង​បាន​គំរាម​កកាប់​សម្លាប់​រូប​ខ្លួន​ជា​ម្តាយ​ថែម​ទៀត​ផង​។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​រួច កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់​សហការ​ជាមួយ​ផ្នែក​យុត្តិធម៌​ក្រុង​ច្បារមន បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​ឃាត់ខ្លួន​ឈ្មោះ ម៉ី រ៉ា​ឌី មក​សាកសួរ ។ យុវជន​ខាងលើ បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​យក​កាំបិត​ផ្គាក់​កាប់​លើ​ចានឆ្នាំង និង​ចង្ក្រានហ្គាស បណ្ដាល​ឲ្យ​បែក​និង​ខូចខាត​ពិតប្រាកដ មូលហេតុ ខឹង​និង​ឪពុក ស្ដី​ឲ្យ រឿង​បាត់​លុយ​១០​ម៉ឺន​រៀល ។

បច្ចុប្បន្ន យុវជន​ជា​កូន​ខាងលើ ត្រូវ​បាន​នគរបាល​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ