ផ្លែបឺរបានក្លាយជាផ្លែឈើដ៏ពេញនិយមបំផុតមួយ ដោយសារតែវាមានរសជាតិឆ្ងាញ់ និងសម្បូរទៅដោយសារធាតុចិញ្ចឹម។ គេតែងតែហៅវាថាជា «អាហារដ៏អស្ចារ្យ» ដែលមានអត្ថប្រយោជន៍ជាច្រើនដូចជា ជួយបំប៉នស្បែក, ជំនួយដល់ខួរក្បាល និងថែមទាំងជួយសម្រកទម្ងន់ទៀតផង។
ប៉ុន្តែតើអ្នកដឹងទេថា ទោះបីជាផ្លែបឺរល្អយ៉ាងណាក៏ដោយ ការញ៉ាំវាមិនត្រឹមត្រូវអាចបង្កគ្រោះថ្នាក់បាន0x017d7 ការញ៉ាំច្រើនពេក ឬញ៉ាំជាមួយអាហារខុសប្រភេទ អាចនាំឱ្យមានផលប៉ះពាល់អវិជ្ជមានដល់សុខភាព។ ដូច្នេះ សូមចៀសវាងញ៉ាំផ្លែបឺរជាមួយអាហារទាំងនេះ៖
កុំញ៉ាំផ្លែបឺរជាមួយផ្លែឈើដែលមានជាតិម្សៅខ្ពស់!
អ្នកមិនគួរញ៉ាំផ្លែបឺរជាមួយផ្លែឈើដែលមានជាតិម្សៅខ្ពស់នោះទេ ដូចជា ចេកទុំ, ល្ហុងទុំ, ផ្លែព្រូន និង ទំពាំងបាយជូរ ជាដើម។ ការផ្សំបញ្ចូលគ្នានៃអាហារទាំងនេះអាចធ្វើឱ្យអ្នកមានអារម្មណ៍ ហើមពោះ និង រំលាយអាហារមិនបានល្អ។
ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញពីផ្លែបឺរ អ្នកគួរតែជ្រើសរើសអាហារដែលត្រូវគ្នាដើម្បីទទួលទានជាមួយវា។ តើអ្នកមានទម្លាប់ញ៉ាំផ្លែបឺរជាមួយអ្វីដែរ?
ចែករំលែកព័តមាននេះ