ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនឃើញចេញពីផ្ទះ២ថ្ងៃ និងធុំក្លិនស្អុ.យ អ្នកជិតខាងប្រាប់សមត្ថកិច្ច​ចុះ​មក​មើល ប្រទះ​​ឃើញ​ ផ្អើលសង្កាត់អូរឫស្សី១

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បាត់​ខ្លួនបុរសម្នាក់​មិនឃើញ​ចេញពីផ្ទះ២​ថ្ងៃ ​និងមាន​​​ធុំក្លិន​ស្អុយ ដល់​អ្នក​ក្បែរ​ខាង​រាយការណ៍​ជូន​សមត្ថកិច្ចចុះពិនិត្យ ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់លើឥដ្ឋការ៉ូ​ ។ ហេតុការណ៍​នេះ​បាន​កេ​ី​ត​ឡេ​ី​ង​នៅ​វេលា​ម៉ោង ៩​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១៦…

រាជធានី​ភ្នំពេញ ៖ បាត់​ខ្លួនបុរសម្នាក់​មិនឃើញ​ចេញពីផ្ទះ២​ថ្ងៃ ​និងមាន​​​ធុំក្លិន​ស្អុយ ដល់​អ្នក​ក្បែរ​ខាង​រាយការណ៍​ជូន​សមត្ថកិច្ចចុះពិនិត្យ ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់លើឥដ្ឋការ៉ូ​ ។

ហេតុការណ៍​នេះ​បាន​កេ​ី​ត​ឡេ​ី​ង​នៅ​វេលា​ម៉ោង ៩​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៥ ដែល​ស្ថិត​នៅ​ចំណុច​ផ្លូវ​១៧០ ភូមិ​១ សង្កាត់​អូរ​ឬ​ស្សី​ទី​១ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

បុរសរងគ្រោះ​ឈ្មោះ ង៉ុ​យ ប៊ុ​ន​ឡេ​ង អាយុ​៤៤​ឆ្នាំ មុខរបរ​នៅផ្ទះ មានទីលំនៅ​ផ្ទះ​កើតហេតុ​ខាងលើ ។

តាម​ប្រ​ភ​ពព័​ត៍​មាន​ពី​ប្រជាពលរដ្ឋ​បានអោយ​ដឹង​ថា រាល់ថ្ងៃ គេ​តែងតែ​ឃើញ​បុរស​រង​គ្រោះ​ចេញចូល​ៗ​ផ្ទះ​ជា​ធម្មតា ។ ប៉ុន្តែ​រយៈពេល២​ថ្ងៃ​ចុង​ក្រោយ​នេះ​បែរជា​មិនឃើញ​ចេញចូល ដូច​សព្វ​ដងនោះ​ឡើយ ។

ប្រភព​ពី​ពលរដ្ឋ​បន្ត​ថា ល្ងាច​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៥ បាន​ធំ​ក្លិនស្អុយ​ភាយ​ចេញពីផ្ទះ​ជន​រង​គ្រោះ​ដោយ​ទ្វារផ្ទះ​បិទ​ជិត ទើប​គាត់​មិន​ចាប់អារម្មណ៍ ។ លុះ​មក​ដល់​ព្រឹក​ថ្ងៃ​១៦ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​តែ​មាន​ក្លិនស្អុយ ទើប​គាត់​ប្រញាប់​រាយការណ៍​ទៅ​នគរបាល​មូលដ្ឋាន ដើម្បី​ចុះ​ត្រួតពិនិត្យ​តែ​ម្តង ។

ស្រប​ពេល​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ដល់ ដើម្បី​ទៅ​ត្រួតពិនិត្យ ទ្វារផ្ទះ​របស់​បុរស​រង​គ្រោះ​បាន​ចាក់សោរ​ពី​ខាងក្នុង ទើប​សមត្ថកិច្ច​ដាក់​កាំជណ្ដើរ​ឡើង​មើល ស្រាប់តែ​ប្រទះ​ឃើញ​សពបុរស​រងគ្រោះ​ខាងលើ​ដេក​ស្លាប់​នៅ​លើ​ឥដ្ឋការ៉ូ​ហើម​ស្អុយ​បាត់​ទៅ​ហើយ ។

តាម​ការ​បង្ហើប​ពី​អ្នក​ជិតខាង បន្ថែម​ថា បុរស​រូប​នោះ​ស្នាក់​នៅផ្ទះ​តែឯង​ដោយ​ក្រុម​គ្រួ​សារបាន​ចាកចេញ​ទៅ​រស់នៅ​កន្លែង​ផ្សេង​យូរហើយ ។

ក្រោយ​ពី​កើត​ហេតុ កម្លាំង​សមត្ថកិច្ច​ជំនាញ​មូលដ្ឋាន​បាន​ចុះ​មក​ដល់ទី​តាំង​ខាង​លេ​ី រួច​បាន​រាយការណ៍​ទៅ​កាន់​សមត្ថកិច្ច​ជំនាញ​ផ្នែក​បច្ចេកទេស និង​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំ​េ​ព​ញ ដេ​ី​ម្បី​ចុះ​មក​ធ្វេ​ី​ការ​ពិនិត្យ​មេ​ី​ល​ទីតាំង​ខាង​លេ​ី​នេះ​ផង​ដែរ ។

បន្ទាប់​ពី​ត្រួតពិនិត្យ​រួចរាល់​សមត្ថកិច្ច​ជំនាញ​ចក្ខុ​នឹង​កោសល្យវិច័យ បាន​សន្និដ្ឋាន​ថា បុរស​រូប​នោះ​ស្លាប់​ដោយសារ​គាំងបេះដូង អាច​បណ្តាល​មក​ពី​ជំងឺ​បេះដូង ។ ចំណែក​សព​ត្រូវបានសមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ