ចាប់បានហើយ! ជនសង្ស័យ២នាក់ លួ.ចម៉ូតូស្ត្រីចំណាស់ជាបុគ្គលិកអនាម័យ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ចាប់បានហើយ ជនសង្ស័យចំនួន២នាក់ ដែលធ្វើសកម្មភាពលួចម៉ូតូ Today របស់ ស្ត្រីចំណាស់ម្នាក់ជាបុគ្គលិកអនាម័យ នៅចំណុចក្បែរសួនមិត្តភាព កាលពីថ្ងៃទី…
រាជធានីភ្នំពេញ ៖ ចាប់បានហើយ ជនសង្ស័យចំនួន២នាក់ ដែលធ្វើសកម្មភាពលួចម៉ូតូ Today របស់ ស្ត្រីចំណាស់ម្នាក់ជាបុគ្គលិកអនាម័យ នៅចំណុចក្បែរសួនមិត្តភាព កាលពីថ្ងៃទី…
រាជធានីភ្នំពេញ ៖ ចាប់បានហើយ ជនសង្ស័យចំនួន២នាក់ ដែលធ្វើសកម្មភាពលួចម៉ូតូ Today របស់ ស្ត្រីចំណាស់ម្នាក់ជាបុគ្គលិកអនាម័យ នៅចំណុចក្បែរសួនមិត្តភាព កាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៦ ។
ការឃាត់ និងបង្ហាញមុខជនសង្ស័យទាំង២នាក់ខាងលើនេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង ០៩ព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៦ នៅត្រង់ចំណុចមុខ សម្ភពបញ្ញា ផ្លូវ១២៨ ភូមិ៤ សង្កាត់មិត្តភាពខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ជនសង្ស័យឃាត់ខ្លួនចំនួន០២នាក់ ក្នុងនោះម្នាក់ឈ្មោះ គង់ វង់ឃាង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលលេខ២១អា ផ្លូវ៤៥ប៊ីធី សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះហឹម សុខហេង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរអ្នកដឹកជញ្ជូន ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ១៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមការបញ្ជាក់ពីនគរបាលបានអោយដឹងថា កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ចំណុចមុខឡាក់គីស្តារ ផ្លូវ៣៣៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក និងជនសង្ស័យម្នាក់ទៀត ខាងមុខផ្ទះលេខ២១អាផ្លូវ៤៥ប៊ីធី សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងនោះវត្ថុតាងចាប់យករួមមាន ទូរស័ព្ទដៃចំនួន០២គ្រឿងម៉ាកTECNO SPARK ពណ៌ស និងម៉ាកTECNO SPARK ពណ៌ស (ជារបស់ជនសង្ស័យ) , ម៉ូតូ០១គ្រឿង ម៉ាកTODAY ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1IN-8368 (ជារបស់ជនរងគ្រោះ) ។
ចំពោះសម្ភារៈរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ជូនជនរងគ្រោះវិញ ដោយមិនមានការបាត់បង់អ្វីនោះឡើយ ។
បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ ខាងលេី នគរបាលបានកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕






ចែករំលែកព័តមាននេះ