ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ បញ្ជាដាច់ណាត់ឱ្យបង្ក្រាប Online Scams និងព្រមានដកតំណែងមន្ត្រីទាំងឡាយណាដែលពាក់ព័ន្ធ ឬមិនអនុវត្ត

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្ដីទី​នៃ​កម្ពុជា បាន​ផ្ដល់​អនុសាសន៍​ដល់​នាយក​រដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ត្រូវ​បង្ក្រាប​ឱ្យ​បាន Scam…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្ដីទី​នៃ​កម្ពុជា បាន​ផ្ដល់​អនុសាសន៍​ដល់​នាយក​រដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ត្រូវ​បង្ក្រាប​ឱ្យ​បាន Scam Online ពិសេស​ត្រូវ​សួរ​ចម្លើយ​ក្រុម Scam Online ដែល​បាន​ចាប់​ហើយ សង្កត់​សួរ​ថា​តើ​ចូល​តាម​ណា ?

ការ​ថ្លែង​របស់​សម្ដេច​តេ​ជោ បាន​លើក​ឡើង​នេះ នៅ​ក្នុង​ឱកាស​នៃ​ការ​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន ក្រុមប្រឹក្សា​រាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាព​នានា​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២៦ ។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​។

លើស​ពី​នេះ សម្ដេច​តេ​ជោ បាន​សង្កត់ធ្ងន់​ថា ការ​បង្ក្រាប Scam Online គឺ​ត្រូវ​ដើរ​ទន្ទឹម​នឹង​ការ​បង្ក្រាប​ចំពោះ​មន្ត្រី​ពាក់ព័ន្ធ ដោយ​ត្រូវ​ដក​តំណែង និង​អនុវត្ត​ច្បាប់​តែ​ម្ដង និង​ចំណែក​មន្ត្រី​មិន​ព្រម​អនុវត្ត គឺ​ត្រូវ​ដក​តំណែង ។

សម្តេច​តេ​ជោ បាន​បន្ត​ថា គ្មាន​ការ​យោគយល់​ណាមួយ​អាច​ទៅ​រួច នៅ​ពេល​ដែល​អ្នក​មិន​ព្រម​ធ្វើ ឬ​ពាក់ព័ន្ធ ។ កុំ​និយាយ​ថា អ្នកជា​កូន​មេដឹកនាំ​មានគុណ​សម្បត្តិ​ចំពោះ​ជាតិ កុំ​និយាយ​ថា បាន​ប្រឹងប្រែង​ធ្វើការ និង​កសាង​ស្នាដៃ​ចំពោះ​ជាតិ​មាតុភូមិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ