ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការព្រមានក្តៅៗពីខេត្តកំពត ៖ ឱ្យជនបរទេសស្នាក់នៅដោយគ្មានលិខិតឆ្លងដែន ឬពាក់ព័ន្ធ Online Scams នឹងត្រូវរងការផាកពិន័យ និងទោសច្បាប់

2 ម៉ោង មុន

ខេត្តកំពត ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ព្រមាន​ពិន័យ​៤​លាន​រៀល ចំពោះ​ម្ចាស់​ទីតាំង​ស្នាក់​នៅ​ណា​ដែល​ឱ្យ​ជនបរទេស​គ្មាន​លិខិតឆ្លងដែន​ស្នាក់​នៅ និង​ហាម​ពាក់ព័ន្ធ Online Scams ។ ជាក់ស្តែង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត…

ខេត្តកំពត ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ព្រមាន​ពិន័យ​៤​លាន​រៀល ចំពោះ​ម្ចាស់​ទីតាំង​ស្នាក់​នៅ​ណា​ដែល​ឱ្យ​ជនបរទេស​គ្មាន​លិខិតឆ្លងដែន​ស្នាក់​នៅ និង​ហាម​ពាក់ព័ន្ធ Online Scams ។

ជាក់ស្តែង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បាន​ប្រកាស​នា​ព្រឹក ថ្ងៃ​ទី​២៤ ខែឧសភា​នេះ​ថា ៖ សូម​ជម្រាប និង​ក្រើនរំលឹក​ដល់​បងប្អូន​ទាំងអស់​នៅ​ក្នុង​ខេត្តកំពត ដែល​ជា​ម្ចាស់ផ្ទះ​ជួល រី​ស៊​ត និង​សណ្ឋាគារ មេត្តា​ជ្រាប​ថា ពាក់​ព​ន្ធ័​នឹង​ការ​ជួល​ទីតាំង​ស្នាក់​នៅ​អោយ​ជនបរទេស​ទាំងអស់ ត្រូវ​ត្រួតពិនិត្យ​រាល់​លិខិតឆ្លងដែន​ទាំងអស់ នៃ​ជនបរទេស​ដែល​មាន​បំណង​ជួល​សំរាប់​ស្នាក់​នៅ​នឹង​ត្រូវ​រាយការណ៍​មក​អាជ្ញារ​ធរ ដែល​គ្រប់គ្រង​នៅ​ក្នុង​ឃុំ​សង្កាត់​នៃ​ទីតាំង​អាគារ​របស់​បងប្អូន និង​ហាម​ជា​ដាច់​ពាក់ព័ន្ធ​ទៅ​នឹង Scam online ។

ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បាន​បន្ត​ថា ក្នុង​ករណី​ជួល​អោយ​ជនបរទេស​ស្នាក់​នៅ​ហើយ សមត្ថកិច្ច​ត្រួតពិនិត្យ​ឃើញ​ថា ជនបរទេស​ដែល​ស្នាក់​នៅ​គ្មាន​លិខិតឆ្លងដែន នោះ​ម្ចាស់​ទីតាំង​ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន 4 លាន​រៀល​ក្នុង​ម្នាក់ ហើយ​ប្រសិនបើ​ម្ចាស់​ទីតាំង​ពាក់ព័ន្ធ​ទៅ​នឹង Scam Online ទៀត​នោះ នឹង​ត្រូវ​ប្រឈម​មុខ​ចំពោះ​ផ្លូវច្បាប់​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ