ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋដែលរងគ្រោះដោយទាហានសៀម ព័ទ្ធលួសបន្លា មិនឱ្យចូលផ្ទះបាន នាំគ្នាបោះតង់ការពារផ្ទះ​

1 នាទី មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ​៖​ប្រជាពលរដ្ឋ​ចំនួន​១២​គ្រួសារ​ស្មើ​៦​ខ្នង​ផ្ទះ ដែល​ទាហាន​សៀម​ដាក់​លួស​បន្លា​និង​បិតផ្លូវ​ត្រូវ​បាន​នាំ​គ្នា​បោះ​តង​ជាប់​របង​ការពារ​ផ្ទះមិន​អោយ​សៀម​បំផ្លាញ​ចោលទៀតទេ​​នៅ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២៥ នៅ​​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ។ លោក កែវ ដា​រ៉ា​រស្មី…

ខេត្តបន្ទាយមានជ័យ​៖​ប្រជាពលរដ្ឋ​ចំនួន​១២​គ្រួសារ​ស្មើ​៦​ខ្នង​ផ្ទះ ដែល​ទាហាន​សៀម​ដាក់​លួស​បន្លា​និង​បិតផ្លូវ​ត្រូវ​បាន​នាំ​គ្នា​បោះ​តង​ជាប់​របង​ការពារ​ផ្ទះមិន​អោយ​សៀម​បំផ្លាញ​ចោលទៀតទេ​​នៅ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២៥ នៅ​​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ។

លោក កែវ ដា​រ៉ា​រស្មី អភិបាលស្រុក​អូរ​ជ្រៅ​បាន​ប្រាប់​ថា​៖​មាន​ប្រជាពលរដ្ឋ​ចំនួន​១២​គ្រួសារ​ក្រោយ​ទាហាន​ថៃ​បាន​យក​លួស​បន្លា​ដាក់​កង់ឡាន​បិតផ្លូវ​និង​បណ្តេញ​ពួក​គាត់​ចេញពី​ផ្ទៈ​បាន​នាំ​គ្នា​បោះ​តង់​ជាប់​របង​លួស​បន្លា​ដើម្បី​ការពារ​ផ្ទៈ​របស់​គាត់​មិន​អោយ​ទាហាន​ថៃ​បំផ្លិច​​បំផ្លាញ​ចោល​ជាក់ស្តែង​នៅ​ច្រក​តំបន់​៥​ចំនួន​៦​ខ្នង​ផ្ទៈ​ស្មើ​៦​គ្រួសារ​ចំនួន​៣២​នាក់ និង​ច្រក​ណ​ង់​ចាន់​ចំនួន​៦​ខ្នង​ផ្ទៈ​ក្នុង​នោះ​គ្រួសារ​យោធា​២​គ្រួសារ​ស្មើ​២៧​នាក់​។

លោក​បាន​បញ្ជាក់​ថា​៖​កាលពី​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៥​នៅ​ចំណុច​ច្រក​ណ​ង់​ចាន់​ស្ថិត​ភូមិ​ជោគជ័យ មាន​ទាហាន​ថៃ​ឯកសណ្ឋាន​ប៉ា​រ៉ា​ប្រមាណ​៣០​នាក់​ប្រដាប់​ដោយ​អាវុធ​បាន​ចូល​ដាក់​លួស​បន្លា​ព័ទ្ធ​ផ្ទៈ​ប្រជាពលរដ្ឋ​ចំនួន​៦​ខ្នង​ផ្ទៈ​ក្នុង​នោះ​មាន​ផ្ទៈ​ប្រជាពលរដ្ឋ​៤​ខ្នង​ផ្ទៈ​និង​ប៉ុស្តិ៍​យោធា​២​កន្លែង នៅ​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២៥​ច្រក​តំបន់​៥​ស្ថិត​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ មាន​រថយន្ត​២​គ្រឿង​ដឹក​ទាហាន​ថៃ​ប្រមាណ​ជាង​៥០​នាក់​ប្រដាប់​ដោយ​អាវុធ​បាន​ចូល​ព័ទ្ធ​លួស​បន្លា​បិតផ្លូវ​ព័ទ្ធ​ផ្ទៈ​ប្រជាពលរដ្ឋ​៦​ខ្នង​ផ្ទៈ​នៅ​ខាងជើង​ផ្លូវត្រូវ​បាន​ទាហាន​ថៃ​ប្រកាស​តាម​មេក្រូ​ដេញ​ពលរដ្ឋ​ខ្មែរ​ចេញពី​ផ្ទៈ​និង​៣​ខ្នង​ផ្ទៈ​ខាងត្បូង​ផ្លូវ​ដោយ​ទាហាន​ថៃ​បិតផ្លូវ​ចេញ​.​ចូល​មិន​បាន​ទើប​ចាក់​ចេញពី​លំនៅ​ដ្ឋា​ន​។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា​៖​មូលហេតុ​ដែល​ពួក​គាត់​នាំ​គ្នា​បោះ​តង់​ក្បែរ​របង​​លួស​បន្លា​ដែល​ទាហាន​សៀម​ដាក់ ដើម្បី​ការពារ​មើលថែ​ផ្ទៈ​សម្បែង​មិន​អោយ​ទាហាន​សៀម​បំផ្លាញ​ហើយ​សុំ​អោយ​ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល​(IOT)​ចំនួន​៧​ប្រទេស​ដែល​បាន​ចុះ​មក​ពិនិត្យ​ជាក់ស្តែង​ដែល​ទាហាន​​សៀម​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​អន្តរជាតិ​និង​អធិបតេយ្យភាព​កម្ពុជា​ទទួល​បាន​ភាព​យុត្តិធម៌​បាន​ចូល​ផ្ទៈ​រស់នៅ​វិញ​​ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ