ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ស៊ីឈ្នួល​ដឹក​គ្រឿង​សមុទ្រ បន្លែ និង​ទំនិញ​ចល័ត​ក្នុងស្រុក​ចោទ​ថា​គយ​ចល័តជំរិត​ទារប្រាក់​ដូចកុងត្រូលជជុះ

4 ម៉ោង មុន
  • កោះកុង

ខេត្តកោះកុង​ ៖ ​លោក ម៉ៅ សាន​សូ​ណា អនុប្រធាន​សាខា​គយ និង​រដ្ឋាករ​ខេត្តកោះកុង ទទួល​បន្ទុក​ចល័ត និង​មាន​ទីតាំង​រោង​ប្រចាំការ​ឈរជើង​ឥត​លើក​ស្លាក​សម្គាល់​ដូច​ជា​កុងត្រូលជជុះ​នោះ​ត្រូវ​អ្នករកស៊ីដឹកទំនិញ​ចោទប្រកាន់​ថា​ជំរឹត​ទា​ប្រាក់​ពី​ពួក​គាត់​ដែល​ស៊ី​ឈ្នួល​ដឹក​ទំនិញ​និង​គ្រឿង​សមុទ្រ​ ច្រើនៗពេក…

ខេត្តកោះកុង​ ៖ ​លោក ម៉ៅ សាន​សូ​ណា អនុប្រធាន​សាខា​គយ និង​រដ្ឋាករ​ខេត្តកោះកុង ទទួល​បន្ទុក​ចល័ត និង​មាន​ទីតាំង​រោង​ប្រចាំការ​ឈរជើង​ឥត​លើក​ស្លាក​សម្គាល់​ដូច​ជា​កុងត្រូលជជុះ​នោះ​ត្រូវ​អ្នករកស៊ីដឹកទំនិញ​ចោទប្រកាន់​ថា​ជំរឹត​ទា​ប្រាក់​ពី​ពួក​គាត់​ដែល​ស៊ី​ឈ្នួល​ដឹក​ទំនិញ​និង​គ្រឿង​សមុទ្រ​ ច្រើនៗពេក ។

គយ និង​រដ្ឋាករ​ខេត្តកោះកុង ទទួល​បន្ទុក​ចល័ត និង​មាន​ទីតាំង​រោង​ប្រចាំការ​ឈរជើង​ឥត​លើក​ស្លាក​សម្គាល់​ដូច​ជា​កុងត្រូលជជុះ​នោះ​មា​នទី​តាំងនៅ​ជាប់​ផ្លូវជាតិ​លេខ ៤៨ ក្នុង​ឃុំ​អណ្ដូងទឹក ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង​ហើយ​ត្រូវ​បាន​រង​ការ​ចោទ​ថា ប្រើ​រថយន្ត​ស្លាក​លេខ​រដ្ឋ និង​រថយន្ត​គ្នីគ្នា​ពាក់​ស្លាក​លេខ​ស៊ី​វិល​ម៉ាក​ប្រូស​មក​ឈរជើង​នៅ​រង្វង់​មូល​សាយ​ភូ​ថង​ដើម្បី​ប្រដេញ​ឃាត់​ស្ទាក់​រថយន្ត​អ្នក​ដឹក​ទំនិញ​ទារប្រាក់​ គ្មានក្តីមេត្តាសោះ ។

ប្រភព​ពី​ពលរដ្ឋ​បានឱ្យ​ដឹង​ថា លោក សាន​សូ​ណា អនុវត្តន៍​ច្បាប់​ល្មើស​ក្រមសីលធម៌ សម្ដី​ឈ្លើយ​អញ​ហែង​សម្លុត​ឱ្យ​ពលរដ្ឋ​រើ​ទំនិញ​បើក​តង់ បើកទ្វារ និង​គំរាម យក​ប្រាក់​ពី​ពលរដ្ឋ​អ្នកស៊ីឈ្នួល​ដឹក​ទំនិញ​ក្នុងស្រុក​ដែល​មាន​ជា​របស់​ប្រើប្រាស់ និង​ចំណីអាហារ​។

ជនជាតិ​ចិន​ដឹក​បន្លែ​ក៏​បាន​រអ៊ូរទាំ​ប្រាប់​អាជ្ញាធរ​ភូមិ​ថា មាន​លោក​គយ​នៅ​ចំណុច​ខាងលើ​ដេញ​ស្ទាក់​ឃាត់​សួរ​រក​លិខិត​ស្នាម​ទាមទារ​លុយ រហូត​ចិន​ធុញ​ទ្រាន់ពេក​ឱ្យ​២០​ដុល្លារ​ទើប​ព្រម។

អ្នក​ភូមិ​ស៊ីឈ្នួល​ដឹក​គ្រឿង​សមុទ្រ​ចេញពី​ឃុំ​ថ្ម​ស​ក៏​ត្រូវ​លោក​គយ​នោះ​ចោទ​ថា ជា​ទំនិញ​នាំ​មក​ពី​ប្រទេស​ថៃ​ទាំង​គ្មាន​ភស្តុ​តាង​ពិតប្រាកដ​ទា​លុយ​២០០​ដុល្លារ​ចុង​ក្រោយ​ពលរដ្ឋ​ធុញ​និង​ខ្លាច​ខូចគុណភាព​សាច់​ក៏​ព្រមឱ្យ​លោក​១០០​ដុល្លារ​ទៅ​។

កាលពី​ថ្ងៃ​ទី ០៨ សីហា ឆ្នាំ​២០២៥ លោក សាន​សូ​ណា ក៏​បាន​ដេញ​ស្ទាក់​ចាប់​រថយន្ត​អ្នកស៊ីឈ្នួល​ដឹក​ប្រេងម៉ាស៊ីន ម៉ូ​ទ័​រ សម្បុក​អ៊ែ​រ និង​ម៉ាស៊ីន​វី​ស៊ីម៉ងត៍ ទិស​ដៅ​ពី​ភ្នំពេញ​ទៅ​ថ្ម​ស ដោយ​ចោទ​ថា បិទ​ពន្ធ​ក្លែងក្លាយ (​ដែល​ដំបូង​ឡើយ​ឃាត់​តាម​ផ្លូវលោក​គយ​ទារប្រាក់​លើ​ទំនិញ​២​លាន និង​រថយន្ត​២​លាន​រៀល​គេ​មិន​ព្រមឱ្យ ក៏​អូស​ទៅ​កន្លែង​កុងត្រូលជជុះ​ដែល​ឥត​មាន​លើក​ស្លាក​សម្គាល់​ទារ​លុយ​១៥០០​ដុល្លារ ជា​ថ្នូរ​ដោះ​លែង​រថយន្ត បន្ទាប់​ពី​តថ្លៃ​លោក​គយ​ព្រមយក​៣០០​ដុល្លារ តែ​ដកហូត​ទំនិញ​។

ហើយ​គ្រប់​អ្នក​ដឹក​ទំនិញ​លោក​បង្គាប់បញ្ជា​ឱ្យ​បង់លុយ ២​ម៉ឺន​រៀល​ថ្លៃ​បាយ​ទឹក​ក្នុង​មួយ​ជើង ទោះ​ឱ្យ​១​ម៉ឺន​ប្រាំ​ពាន់​ក៏​មិន​ព្រម​ដែរ​ ដែលមានប័ណ្ណវេរលុយផង យកមកបង្ហាញអ្នកកាសែតកោះសន្តិភាព ។

ទាក់ទង​ការ​លើក​ឡើង​នេះ​ លោក ម៉ៅ សាន​សូ​ណា អនុប្រធាន​គយ​សាខា​ខេត្តកោះកុង​ក៏​បាន​លើក​ឡើង​ថា លោក​ចេះ​ធ្វើការ​លើ​ជំនាញ​របស់​លោក​បាន​ច្បាស់លាស់ ណាស់​ហើយ​ប្រភព​ព័ត៌មាន​ដែល​គេ​ឱ្យទៅ​អ្នក​សារព័ត៌មាន​នោះ បំផ្លើសការពិត​ទាំងស្រុង​ទេ​។

លោក ទុំ ណូ ប្រធាន​គយ និង​រដ្ឋាករ សាខា​ខេត្តកោះកុង មិន​ទាន់​អាច​ទំនាក់ទំនង​សូម​ការ​បញ្ជាក់​បាន​នៅឡើយ​ទេ​ ។ ប្រសិនបើមានការបំភ្លឺ យើងនឹងផ្សាយជូនបន្តទៀត ។​

ទោះ​យ៉ាងនេះ​ក្ដី​ក្រុម​អ្នក​រកស៊ី​បន្តិចបន្តួច​ដែល​ផ្ញើ​ទំនិញ​តាម​ឡាន​កំពុង​ផ្ដិត​មេដៃ​ប្ដឹង​លោក ម៉ៅ សាន​សូ​ណា អនុប្រធាន​សាខា​គយ​ខេត្តកោះកុង ទៅ​អាជ្ញាធរ និង​ថ្នាក់លើ​ឱ្យ​ចាត់វិធានការ​តាម​នីតិវិធី កុំឱ្យ​ធ្វើទុក្ខបុកម្នេញ​បន្ត​ទៀត ព្រោះ​ពួក​គាត់​រកស៊ី​រាប់​សិប​ឆ្នាំ​មក​ហើយ មិន​ដែល​ជួប​សកម្មភាព​ធ្វើ​លើស​ជ្រុល​ហួសហេតុ​ក្នុង​កំឡុង​ពេល​ជិត​១​ឆ្នាំ​ដែល​លោក​គយ​រូប​នេះ​មក​កាន់​ការងារ​នៅ​ភូមិ​ស្រុក​របស់​ពួក​គាត់​នោះ​ទេ ។

កោះសន្តិភាពយល់ព្រមទទួលពាក្យបណ្តឹងមកផ្សាយជូននៅពេលណាមួយ ក្រោយពីបានទទួល ។

ព័ត៌មានបន្ថែមនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ