ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​ថៃ​ដែល​បា.ញ់​រះ សម្រេច​បញ្ចប់ជីវិត​ខ្លួនឯង​នៅ​ក្នុង​ព្រៃ ហើយ​ត្រូវ​បាន​ឪពុក​របស់​គេ​ទម្លាយ​ថា កូនប្រុស​ខ្លួន​មួរ​ម៉ៅ​កើតរោគ​ចិត្ត​មិន​បាន​ទៅ​ផ្ទះ​២​ខែ​ហើយ

1 ម៉ោង មុន

ប្រភព​ពី​សារព័ត៌មាន​ថៃ​បាន​ផ្សាយ​ថា ឪពុក​របស់​ទាហាន​រូប​នេះ​បាន​លាតត្រដាង​ពី​មូលហេតុ​ដែល​កូន​របស់​ខ្លួន​មាន​សតិ​មិន​ប្រក្រតី​រត់​ចេញពី​បន្ទាយ ហើយ​បាញ់​អ្នក​ភូមិ​២​នាក់ អោយរ​ងរ​បួស​នៅ​ស្រុក​កាប់​ឆឹង ខេត្ត​សុរិន្ទ ។ លោក Prayoon) ជា​ឪពុក​របស់​ពល​ទាហានរ​ដ្ឋា​ភូមិ​បាន​លាតត្រដាង​ថា លោក​ត្រូវ​បាន​ប៉ូលិស​ប្រាប់​ថា…

ប្រភព​ពី​សារព័ត៌មាន​ថៃ​បាន​ផ្សាយ​ថា ឪពុក​របស់​ទាហាន​រូប​នេះ​បាន​លាតត្រដាង​ពី​មូលហេតុ​ដែល​កូន​របស់​ខ្លួន​មាន​សតិ​មិន​ប្រក្រតី​រត់​ចេញពី​បន្ទាយ ហើយ​បាញ់​អ្នក​ភូមិ​២​នាក់ អោយរ​ងរ​បួស​នៅ​ស្រុក​កាប់​ឆឹង ខេត្ត​សុរិន្ទ ។

លោក Prayoon) ជា​ឪពុក​របស់​ពល​ទាហានរ​ដ្ឋា​ភូមិ​បាន​លាតត្រដាង​ថា លោក​ត្រូវ​បាន​ប៉ូលិស​ប្រាប់​ថា កូនប្រុស​របស់​លោក​បាន​រត់​ចេញពី​បន្ទាយ​ទាំង​មាន​អាវុធ​ពេញ​ខ្លួន ហើយ​បាន​បាញ់​ប្រហារ​ទៅ​លើ​អ្នក​ភូមិ ។

លោក​ប្រយូរ​បាន​បន្ត​ថា លោក​បាន​ប្រញាប់ប្រញាល់​ចូលរួម​ក្នុង​ការ​ស្វែងរក​កូនប្រុស​របស់​លោក​នៅ​ម៉ោង​៤:០០​ទៀប​ភ្លឺ​។ លោក​បាន​ព្យាយាម​បញ្ចុះបញ្ចូល​ទៅ​កូនប្រុស​ឲ្យ​ប្រគល់​ខ្លួន ប៉ុន្តែ​កូនប្រុស​របស់​លោក​មិន​បាន​លើក​ទូរស័ព្ទ ឬ​ឆ្លើយ​តប​សារ​របស់​លោក​ឡើយ ដែល​ធ្វើ​ឲ្យ​លោក​បារម្ភ​យ៉ាង​ខ្លាំង ។ លោក​បាន​និយាយ​ថា កូនប្រុស​របស់​លោក​ធ្លាប់​និយាយ​ថា គាត់​មាន​ភាព​តានតឹង ហើយ​មិន​បាន​ទៅ​ផ្ទះ​អស់​រយៈពេល​២​ខែ​ហើយ ប៉ុន្តែ​គាត់​មិន​ដែល​និយាយ​ពី​បញ្ហា​ផ្សេង​ទៀត​ឡើយ ក្រៅពី​ចង់ទៅ​ផ្ទះ​។

ក្រោយមក មាន​សេចក្ដីរាយការណ៍​ថា ប៉ូលិស​បាន​រក​ឃើញ​សាកសព​មួយ​នៅ​ក្នុង​ព្រៃ​ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ​ពី​កន្លែង​កើតហេតុ​។ ការ​ត្រួតពិនិត្យ​បឋម​បាន​កំណត់​អត្តសញ្ញាណ​សាកសព​ថា ជា​ពល​ទាហានរ​ដ្ឋា​ភូមិ ដែល​បន្ទាប់​ពី​បាញ់​អ្នក​ភូមិ​ហើយ​បាន​រត់គេច​ខ្លួន និង​បាន​សម្លាប់​ខ្លួន​ដោយ​អាវុធ​ប្រចាំការ​របស់​គាត់​។

កែសម្រួលដោយ