ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដាក់ញ្ញត្តិទៅអ្នករាយការណ៍ពិសេសUN ជំរុញឲ្យថៃដោះលែងកងទ័ពកម្ពុជា១៨នាក់ជាបន្ទាន់

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ដាក់​ញ្ញត្តិ​ទៅ​កាន់​អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធ​លំនៅ​ដ្ឋា​ន​នៅ​ទីក្រុង​ហ្សឺ​ណែវ ដើម្បី​ទាមទារ​ជំរុញ​ឲ្យ​ដៃ​ដោះ​លែង​កងទ័ព​កម្ពុជា​១៨​រូប​ជា​បន្ទាន់ និង​គ្មាន​លក្ខខណ្ឌ ។ ឯកឧត្តម កែវ រ៉េ​មី…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ដាក់​ញ្ញត្តិ​ទៅ​កាន់​អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធ​លំនៅ​ដ្ឋា​ន​នៅ​ទីក្រុង​ហ្សឺ​ណែវ ដើម្បី​ទាមទារ​ជំរុញ​ឲ្យ​ដៃ​ដោះ​លែង​កងទ័ព​កម្ពុជា​១៨​រូប​ជា​បន្ទាន់ និង​គ្មាន​លក្ខខណ្ឌ ។

ឯកឧត្តម កែវ រ៉េ​មី ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២៥ ថា ញ្ញត្តិ​បន្ទាន់​របស់​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ជូន​ទៅ​: អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធ​លំនៅ​ដ្ឋា​ន មាន​ទីតាំង​ប្រចាំ​នៅ​ហ្សឺ​ណែវ ។

ដោយ​មាន​គោលបំណង គឺ​ជំរុញ​ឱ្យ​ភាគី​ថៃ​រើ​បន្លា​លួស និង​កង់​ឡាន ដែល​បាន​ដាក់​ពង្រាយ​ខុសច្បាប់​លើ​ទឹកដី​កម្ពុជា​ចេញ​វិញ ។

ធានា​ការ​ប្រគល់​ទ្រព្យសម្បត្តិ និង​ស្រែ​ចម្ការ​របស់​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែល​ត្រូវ​បាន​ភាគី​ថៃ​រំលោភ​យក ។ ជំរុញ​ឱ្យ​ភាគី​ថៃ គោរព​កិច្ចព្រមព្រៀង ឈប់​បាញ់ និង​ព្រមព្រៀង​១៣​ចំណុច​នៃ​កិច្ចប្រជុំ GBC ។

បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច​ក្នុង​ការ​ស៊ើបអង្កេត និង​ស្វែងរក​អ្នក​ទទួលខុសត្រូវ និង​អ្នក​ពាក់ព័ន្ធ​ចំពោះ​អំពើ​រំ​លោ​.​ភ​បំពាន​នេះ ។

គណៈកម្មការ​សិទ្ធិ​មនុស្ស​កម្ពុជា ក៏​បាន​ស្នើ​ឲ្យ​មានការ​ជំរុញ​ឱ្យ​ភាគី​ថៃ​ដោះ​លែង​កងទ័ព​កម្ពុជា​ទាំង​១៨ ជា​បន្ទាន់ និង​ឥត​លក្ខខណ្ឌ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ