(ថៃ)៖ នៅទីបំផុត ទាហានសៀមវង្វេងជួរច្រឡំសមរភូមិលួចចេញពីបន្ទាយប្រើកាំភ្លើងអាកាM16បានបាញ់រះ១២គ្រាប់ ត្រូវបានឃាត់ខ្លួនហើយនៅវេលាម៉ោង៩និង៤០នាទីនាព្រឹកថ្ងៃទី១៥ សីហានេះ ដែលបានចូលទៅលាក់ខ្លួននៅក្នុងផ្ទះ ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីកន្លែងកើតហេតុ បន្ទាប់ធ្វើឱ្យពលរដ្ឋថៃរងរបួសធ្ងន់ និងបង្កការភ្ញាក់ផ្អើលពេញខេត្តសុរិន្ទ ។

សួមរំលឹកថា ទាហានសមរភូមិមុខជួរមុខម្នាក់ទំនងជាកើតរោគស្ត្រេសបានប្រើកាំភ្លើងអាកាM16 បាញ់ប្រហារទៅលើផ្ទះប្រជាពលរដ្ឋចំនួន១២គ្រាប់ នៅក្នុងតំបន់វត្តបាងឃឿនកែវ ស្រុកកាបឆឹង ខេត្តសុរិន្ទ បណ្តាលឱ្យប្រជាពលរដ្ឋរបួសធ្ងន់ស្រាល២នាក់ ខណៈខ្មាន់កាំភ្លើងកំពុងរត់គេចខ្លួន ហើយគិតត្រឹមម៉ោង៩និង៣០នាទីព្រឹកនេះ នៅមិនទាន់រកឃើញ ឬចាប់ខ្លួនបាននៅឡើយទេ ដោយអាជ្ញាធរបន្តអំពាវនាវឱ្យឱ្យប្រជាជននៅក្នុងតំបន់មានការប្រុងប្រយ័ត្នខ្ពស់ និងរាយការណ៍ជាបន្ទាន់ក្នុងករណីប្រទះឃើញជនសង្ស័យ ។

ជុំវិញហេតុការណ៍ខាងលើនេះ អ្នកនាំពាក្យរងកងទ័ពជើងគោកថៃ លោកវរសេនីយ៍ឯក រិទ្ធិឆា សុកស៊ូវ៉ាន់ណន (Richcha Suksawanon) បានចេញមុខមកបញ្ជាក់ថា វេលាម៉ោង០០:៤៥នាទីព្រឹក ថ្ងៃទី១៥ ខែសីហា កម្លាំងទាហាននៃវរសេនាតូចថ្មើរជើងលេខ១៦២៣ បានឮសូរសំឡេងកាំភ្លើងបាញ់ជាបន្តបន្ទាប់ចំនួន១០គ្រាប់ នៅលើផ្លូវក្បែរវត្តបាងឃឿនកែវ ស្រុកកាបឆឹង ខេត្តស៊ូរីន ។ ក្រោយមក នៅម៉ោង០០:៥៤នាទីព្រឹក ក៏បានឮសំឡេងកាំភ្លើងបន្ថែមទៀត២គ្រាប់ ។

ក្រោយពីត្រួតពិនិត្យកម្លាំងទាហាន និងអាវុធនៅក្នុងបន្ទាយរួចមកបានរកឃើញថា ពលទាហានឈ្មោះរ៉ាត់ភូមិ ទេពសិរី (Rattaphum Thepsiri) ជាកម្លាំងនៃវរសេនាតូចថ្មើរជើងលេខ១៦២៣ បានចាកចេញពីបន្ទាយដោយគ្មានការអនុញ្ញាត ព្រមទាំងយកកាំភ្លើងអាកាប្រភេទM16 និងគ្រាប់កាំភ្លើងមួយចំនួនទៅជាមួយ។

ប្រភពពីអាជ្ញាធរមូលដ្ឋានដែលបានចុះទៅពិនិត្យកន្លែងកើតហេតុ បានបង្ហាញរបាយការណ៍ថា ហេតុការណ៍បាញ់ប្រហារនេះ បណ្តាលឱ្យមានអ្នករងរបួស២នាក់ គឺ ១-លោក អនុវ៉ាត់ ស៊ីងឆៃ (Anuwat Singchai) អាយុ៣២ឆ្នាំ ជាពលរដ្ឋនៅបាងឃឿនកែវ រងរបួសធ្ងន់ដោយសារគ្រាប់កាំភ្លើងធ្លាយសួតខាងស្តាំ ប៉ុន្តែនៅមានស្មារតីនៅឡើយ។ បច្ចុប្បន្ននេះ កំពុងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យសូរិន។

២.លោក វុទ្ធណា ណាប្រាឃូន (Wutthana Naprakhon) អាយុ ៣៥ឆ្នាំ រងរបួសពីបំណែកកញ្ចក់នៅជើងឆ្វេង របួសស្រាល។ ក្រោយកើតហេតុ ពេលនគរបាលល្បាត រួមជាមួយកម្លាំងទាហាននៃវរសេនាតូចថ្មើរជើងលេខ១៦២៣ បានចុះត្រួតពិនិត្យតំបន់ និងសម្ភាសសាក្សីរួចហើយ ។ ការស៊ើបអង្កេតបឋមបានប៉ាន់ស្មានថា ពលទាហានខាងលើអាចជាអ្នកបង្កហេតុ ប៉ុន្តែមូលហេតុនៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ដោយសារតែខ្មាន់កាំភ្លើងបានរត់គេចខ្លួនបាត់ស្រមោល ហេតុនេះហើយ អាជ្ញាធរបានដាក់កម្លាំងល្បាតស្វែងរកនៅជុំវិញតំបន់នោះ ដើម្បីតាមចាប់និងការពារសុវត្ថិភាពប្រជាពលរដ្ឋ។

នគរបាលល្បាតរួមជាមួយកម្លាំងនៃវរសេនាតូចថ្មើរជើងលេខ១៦២៣ បានត្រួតពិនិត្យតំបន់ និងសម្ភាសសាក្សីរួចហើយ ។ ការស៊ើបអង្កេតបឋមបានបង្ហាញថា ពលទាហានម្នាក់នោះអាចជាជនល្មើស ប៉ុន្តែមូលហេតុនៅមិនទាន់ដឹងនៅឡើយទេ ។ ដូច្នេះ ទើបមានការដាក់ពង្រាយកម្លាំងល្បាតស្វែងរកនៅតំបន់ជុំវិញ ប៉ុន្តែមិនទាន់រកឃើញជនសង្ស័យនៅឡើយទេ។

កងទ័ពជើងគោកថៃបានអំពាវនាវទៅដល់ប្រជាជននៅក្នុងតំបន់ ប្រសិនបើប្រទះឃើញជនសង្ស័យ សូមរាយការណ៍ជូនអាជ្ញាធរជាបន្ទាន់ ។ ទាក់ទងនឹងបញ្ហានេះ ប្រសិនបើមានព័ត៌មានរីកចម្រើន យើងខ្ញុំនឹងរាយការណ៍ជូនជ្រាបជាបន្តបន្ទាប់ ៕
ចែករំលែកព័តមាននេះ