ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ការ​ពិត​ហើយ​ក្លិន​ថ្នាំ​ដែល​សាយភាយពី​យប់​ថ្ងៃ​ទី​១៣ ខែសីហា​នេះ តាម​ពិតជា​ក្លិន​ថ្នាំ​កសិកម្ម

3 ម៉ោង មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ដឹង​ការ​ពិត​ហើយ ចំពោះ​ក្លិន​ថ្នាំ​ដែល​សាយភាយ កាលពី​យប់​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២៥​នេះ តាម​ពិតជា​ក្លិន​ថ្នាំ​កសិកម្ម ដែល​ប្រជាពលរដ្ឋ​ក្បែរ​នោះ​បាន​បាញ់​ទៅ​លើ​ដំណាំ​ស្រូវ ដើម្បី​ការពារ​ពី​សត្វល្អិត…

ខេត្តព្រះវិហារ ៖ ដឹង​ការ​ពិត​ហើយ ចំពោះ​ក្លិន​ថ្នាំ​ដែល​សាយភាយ កាលពី​យប់​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២៥​នេះ តាម​ពិតជា​ក្លិន​ថ្នាំ​កសិកម្ម ដែល​ប្រជាពលរដ្ឋ​ក្បែរ​នោះ​បាន​បាញ់​ទៅ​លើ​ដំណាំ​ស្រូវ ដើម្បី​ការពារ​ពី​សត្វល្អិត ។

បើ​យោង​តាម​វី​ដេ​អូ​របស់​មន្ទីរ​ព័ត៌មាន ខេត្តព្រះវិហារ បាន​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា​នេះ​ថា ៖ សូម​បញ្ជាក់​ជូន​សាធារណជន​ឱ្យ​បាន​ជ្រាប​ថា ក្លិន​ថ្នាំ​ដែល​សាយភាយ កាលពី​យប់​ថ្ងៃ​ទី​១៣ ខែសីហា នៅ​មណ្ឌល​សុវត្ថិភាព​វត្ត​ពោធិ៍ ៥០០០​ដើម គឺជា​ក្លិន​ថ្នាំ​កសិកម្ម ដែល​ប្រជាពលរដ្ឋ​ក្បែរ​នោះ បាន​បាញ់​ទៅ​លើ​ដំណាំ​ស្រូវ​ដើម្បី​ការពារ​ពី​សត្វល្អិត ខណ​:​ថ្នាំ​នេះ មិន​បង្ក​គ្រោះថ្នាក់ ឬ​ប៉ះពាល់​ដល់​សុខភាព​ឡើយ ។

នេះ​បើ​តាម​ការ​អះអាង​ពី​លោក យេ​ន យ៉ា​ត ជា​កសិករ ដែល​បាន​ប្រើប្រាស់ និង​បាញ់ថ្នាំ​ទាំងនេះ​លើ​ដំណាំ​ស្រូវ​របស់​លោក ដែល​នៅ​មិន​ឆ្ងាយ​ពី​មណ្ឌល​សុវត្ថិភាព​វត្ត​ពោធិ៍​៥០០០​ដើម ស្ថិត​នៅ​ឃុំ​គូលែន​ត្បូង ស្រុក​គូលែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ