ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកហេង រតនា ជួប​ពិភាក្សា​ការងារ​សកម្មភាព​មីនជាមួយ​គណៈ​គ្រប់គ្រង​ប្រតិបត្តិការ​អង្គការ​ជំនួយ​ប្រជាជន​ន័​រវេ​ស (NPA) ប្រចាំ​នៅ​អូ​ស្លូ​រ

2 ម៉ោង មុន

លោកហេង រតនា អគ្គនាយក CMAC​កម្ពុជា បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៥ នេះ​ថា ៖ នៅ​ថ្ងៃ​ទី​១១…

លោកហេង រតនា អគ្គនាយក CMAC​កម្ពុជា បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៥ នេះ​ថា ៖ នៅ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៥ ខ្ញុំ​បាន​ទទួល​ជួប​ពិភាក្សា​ការងារ​សកម្មភាព​មីន ជាមួយ​គណៈ​គ្រប់គ្រង​ប្រតិបត្តិការ​អង្គការ​ជំនួយ​ប្រជាជន​ន័​រវេ​ស (NPA) ប្រចាំ​នៅ​អូ​ស្លូ​រ និង​ជា​មិត្តភក្តិ​ដ៍​ចំណាស់​ៗ​របស់ខ្ញុំ និង​វិស័យ​សកម្មភាព​មីន​ទាំងអស់​នៅ​កម្ពុជា និង​អន្តរជាតិ ។

លោក ហេង រតនា បាន​បញ្ជាក់​ថា ៖ ក្រុម​គាត់​បាន​ដឹកនាំ​រៀបចំ​សិក្ខាសាលា​ប្រចាំឆ្នាំ​របស់​ខ្លួន ជាមួយ​អង្គភាព​CMAC នៅ​កម្ពុជា ដោយ​មាន​នាយក​គ្រប់គ្រង និង​បុគ្គលិក​ជាន់ខ្ពស់​ប្រតិបត្តិការ NPA សរុប​ប្រមាណ​២៥​នាក់ មក​ពី​ប្រទេស​នានា​ក្នុង​សកលលោក​នេះ រួម​មាន​មក​ប្រទេស អង់​ហ្គោ​ឡា បូ​ស្នៀ និង​ហឺ​ហ្សេ​ហ្គោ​វី​ណា អ៊ី​រ៉ា​ក់ កូ​សូ​វ៉ូ ឡាវ លី​បង់ ន័​រវេ​ស ប៉ា​ឡៅ ប៉ា​ឡេ​ស្ទី​ន ស៊ី​រី តាជី​គី​ស្ថាន អ៊ុយ​ក្រែ​ន យេ​ម៉ែ​ន ហ្ស៊ី​ម​បា​វ៉េ និង​ពិសេស​មន្ត្រី​ជំនាញ NPA ម្ចាស់ផ្ទះ​នៅ​កម្ពុជា ។

សិក្ខាសាលា​នេះ​ក៏​មានដំណើរ​ទស្សនកិច្ច ទៅ​វិទ្យាស្ថាន​បច្ចេកទេស​សកម្មភាព​កម្ចាត់​មីន នៅ​ខេត្តកំពង់ឆ្នាំង ដែល​គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​ថ្ងៃនេះ គឺ​ដើម្បី​ឱ្យ​អ្នកចូលរួម​បាន​ស្វែង​យល់​បន្ថែម​ទៀត​ពី​ការ​បង្ហាញ​ពី​បច្ចេកវិទ្យា​សកម្មភាព​កំចាត់​មីន​ក្នុង​ន័យ ដើម្បី​ចែករំលែក​ចំណេះដឹង និង​បទ​ពិសោធន៍​នៃ​ឧបករណ៍ និង​វិធីសាស្ត្រ​ថ្មី​ៗ​នៃ​សកម្មភាព​កំចាត់​មីន ប្រកបដោយ​ភាព​ច្នៃប្រឌិត ជាមួយ​បុគ្គលិក​ប្រតិបត្តិ​ជាន់ខ្ពស់​របស់ អ៊ិ​ន​ភី​អេ (NPA) ក៏​ដូច​ជា ការ​ស្វែង​យល់​ពី​វិធីសាស្ត្រ​ថ្មី​ៗ​ដែល​អង្គភាព​ស៊ី​ម៉ាក់​កំពុង​អនុវត្ត និង​ទទួល​បាន​ចំណេះដឹង​បន្ថែម​សម្រាប់​ការងារ​នៅ​ក្នុង​ប្រទេស​ដែល​ពួក​គេ​កំពុង​បំពេញភារកិច្ច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ