ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​មាន​គម្រោង​ទិញ​យន្តហោះ​ចិន​២០​គ្រឿង

2 ម៉ោង មុន
  • ភ្នំពេញ

យន្តហោះ​ចិន​ប្រភេទ Comac C909 ដែល​ត្រូវ​បាន​ក្រុមហ៊ុន​អាកាសចរណ៍​នៅ​ក្នុង​ប្រទេស​ចិន និង​ប្រជាជាតិ​នៅ​អាស៊ី​អ​គ្នេ​យ៍​ដូច​ជា​ឥណ្ឌូ​នេ​ស៊ី វៀតណាម ឡាវ ប្រើប្រាស់​ហើយ​នោះ ត្រូវ​បាន​ក្រុម​ហ៊ុន​អាកាសចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុ​ជាមួយ​ធ្វើការ​បញ្ជា​ទិញ​ដែរ ស្រប​ពេល​កម្ពុជា​ដាក់​ឲ្យ​ដំណើរ​ការ​អាកាស​យាន​ដ្ឋា​ន​អន្តរជាតិ​តេ​ជោ​។…

យន្តហោះ​ចិន​ប្រភេទ Comac C909 ដែល​ត្រូវ​បាន​ក្រុមហ៊ុន​អាកាសចរណ៍​នៅ​ក្នុង​ប្រទេស​ចិន និង​ប្រជាជាតិ​នៅ​អាស៊ី​អ​គ្នេ​យ៍​ដូច​ជា​ឥណ្ឌូ​នេ​ស៊ី វៀតណាម ឡាវ ប្រើប្រាស់​ហើយ​នោះ ត្រូវ​បាន​ក្រុម​ហ៊ុន​អាកាសចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុ​ជាមួយ​ធ្វើការ​បញ្ជា​ទិញ​ដែរ ស្រប​ពេល​កម្ពុជា​ដាក់​ឲ្យ​ដំណើរ​ការ​អាកាស​យាន​ដ្ឋា​ន​អន្តរជាតិ​តេ​ជោ​។

ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​អំពី​ការ​សម្រេចចិត្ត​ប្រើប្រាស់​នូវ​យន្តហោះ Comac C909 របស់​កម្ពុជា​នេះ ត្រូវ​បាន​ប្រកាស​ជា​ចំហរ​ដោយ​លោក វ៉ាង វេន​ប៊ិ​ន (Wang Wenbin) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ​កាលពី​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៥ ។

លោក​បាន​អះអាង​ថា ក្រុមហ៊ុន​កម្ពុជា Air Cambodia និង ក្រុមហ៊ុន​ចិន Commercial Aircraft Corporation of China, Ltd.,(COMAC) បាន​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា អំពី​ការ​គ្រោង​នឹង​ទិញ​យន្តហោះ​ដែល​ផលិត​ដោយ​ចិន​ផ្ទាល់​ គឺ C909 regional ចំនួន​២០​គ្រឿង ។ លោក​បាន​អះអាង​ថា នៅ​ក្នុង​ចំណោម​យន្តហោះ​ទាំងនោះ​ ១០​គ្រឿង​ត្រូវ​បាន​បញ្ជាក់​ការ​បញ្ជា​ទិញ និង​ចំនួន​១០ គ្រឿង​​ផ្សេង​ទៀត ​មាន​បំណង​បញ្ជា​ទិញ​។

លោក​បាន​បន្ត​ថា ភាគី​ទាំង​ពីរ​ក៏​គ្រោង​នឹង​សហការ​គ្នា​លើ​វិស័យ​ការ​បញ្ជា​ទិញ​យន្តហោះ ការ​គាំទ្រ​ប្រតិបត្តិការ និង​បណ្ដុះបណ្ដាល​ផលិតកម្ម​ជាដើម​ ។ នេះ​គឺជា​វឌ្ឍនភាព​ថ្មី​នៃ​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ដែនអាកាស​នៃ​ប្រទេស​ទាំង​ពីរ ដែល​មាន​អត្ថប្រយោជន៍​សំខាន់​សម្រាប់​ភាគី​ទាំង​ពីរ​។
យន្តហោះ Comac C909 ជា​យន្តហោះ​ជំនាន់​ថ្មី​ដែល​មានឈ្មោះ​ដើម​ថា ARJ21 Xiangfeng ។ នេះ​គឺជា​យន្តហោះ​ក្នុង​តំបន់ ដែល​មាន​៧៨ ​ទៅ​៩០​កៅអី ដែល​ផលិត​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​រដ្ឋ​ចិន Comac ។

យន្តហោះ​នេះ​ ត្រូវ​បាន​ចាប់ផ្តើម​អភិវឌ្ឍន៍​នៅ​ក្នុង​ខែមីនា ឆ្នាំ​២០០២ ហើយ​បាន​ធ្វើការ​ហោះហើរ​លើក​ដំបូង​ នៅ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា ឆ្នាំ​២០០៨ ហើយ​ក៏​ចាប់ផ្តើម​ទទួល​បានការ​ទទួលស្គាល់​ពី​ស្ថាប័ន​អាកាសចរណ៍​នានា​នៅ​ក្នុង​ប្រទេស​ចិន ​និង​អន្តរជាតិ ។

តាម​របាយការណ៍​របស់​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ថា មក​ដល់​ឆ្នាំ​២០២៥ ក្រុមហ៊ុន​បាន​ផលិត​នឹង​ចែកចាយ​យន្តហោះ​ប្រភេទ​នេះ​សរុប​១៧២​គ្រឿង ហើយ​ត្រូវ​បាន​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក និង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ក្រៅប្រទេស​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី វៀតណាម និង​ឡាវ ប្រើប្រាស់​។ យន្ត​ហោះ​នេះ​ ត្រូវ​បាន​រចនា​ឡើង​ជាមួយនឹង​បន្ទុក​អតិបរមា​១០​តោន ហើយ​អាច​ហោះ​បាន​ចម្ងាយ
​រហូត​ដល់​៣.៧០០ គីឡូម៉ែត្រ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ